អាជីវករនៅផ្សារព្រំថ្មី ខេត្តប៉ៃលិនបន្តពហិការទំនិញថៃ និងប្រាក់បាតថៃ លើក​ស្ទួយ​ទំនិញ​ក្នុង​ស្រុក

2025/11/12 05:52:12 pm        786

អាជីវករលក់ដូរនៅផ្សារព្រំថ្មី ខេត្តប៉ៃលិន ជាប់ច្រកទ្វារអន្តរជាតិកម្ពុជា-ថៃ បន្ត​ពហិការ​មិន​លក់​ទំនិញ​ថៃ ​លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលខ្មែរ និងទំនិញខ្មែរ ដើម្បីពង្រឹងសេដ្ឋកិច្ចក្នុងស្រុក។ បន្ថែម​លើស​ពីនេះ អាជីករ​បាន​អំពាវនាវ​អោយ​ភាគីថៃ​គោរព​នូវ​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ដែល​ចុះ​ហត្ថ​លេខា​រួម​គ្នាកន្លងមក ព្រោះប្រជាជនកម្ពុជា ពិតជាស្រលាញ់សន្តិភាព មិន​ចង់​អោយ​មាន​សង្រ្គាម​នោះទេ។

មកដល់ពេលនេះច្រកទ្វារអន្តរជាតិព្រំខេត្តប៉ៃលិន ជាប់នឹងខេត្តចន្ទបុរី ប្រទេសថៃ បន្ត​បិទ​ដោយ​ឯក​តោភា​គី ដែលគ្មានទំនិញថៃចេញចូល និងគ្មានសូម្បីតែពលរដ្ឋ​ក៏មិនអាចចេញចូលបានដែរ។ បើ​ទោះ​បី​ជា​យ៉ាង​នេះក្តី អាជីវករលក់ដូរនៅផ្សារព្រំថ្មី ជាប់ទៅនឹង ច្រកទ្វារ នៅតែ​បន្ត​លក់​ដាច់​ជា​ធម្មតា​។ បន្ថែមលើសពីនេះអាជីវករ បានអះអាងថា ទោះបីជាគ្មានទំនិញថៃ ក៏អាជីវករនៅផ្សារព្រំ មាន​ទំនិញលក់ដូរបំពេញតម្រូវការដល់ប្រជាពលរដ្ឋនៅក្នុងស្រុកដោយគ្មានការខ្វះខាត។ ជំនួស​នូវ​ទំនិញ​ថៃ អាជីវករផ្សារព្រំ បាននិងកំពុងល​ក់ដូរនូវទំនិញក្នុងស្រុក ដើម្បី​លើក​កម្ពស់​សេដ្ឋកិច្ច​ជាតិ​ ដើម្បីពលរដ្ឋមានការងារធ្វើ​កសិករមានទីផ្សារ រួមនឹងបណ្តុះនូវស្មារតី​គាំទ្រផលិតផលជាតិ។

ក្រៅពីការលក់ដូរ អាជីវករក៏បង្ហាញក្តីបារម្ភចំពោះទង្វើរបស់ភាគីថៃ ដែលមកដល់ពេលនេះ មាន​ការ​ប្រែ​​ប្រួលដោយមិនគោរពនូវសេចក្តីថ្លែងការណ៍រួមសន្តិភាពកម្ពុជា-ថៃ ដែល​នាំ​ឱ្យ​ប៉ះពា​ល់​ដល់​ការ​កសា​ង​សន្តិភាពឡើងវិញរវាងប្រទេសទាំងពីរ។ ដូច្នេះហើយ អាជីវករ បាន​អំពាវ​នាវ​អោយ​ភាគី​ថៃ​គោរព​អោយ​បាននូវកិច្ចព្រមព្រៀងសន្តិភាពដែលមានលោកដូណាត្រាំប្រធានាធិបតីអាមេរិក និងលោក អាន់វ៉ា អ៊ី​ប្រាហ៊ីម ជាសាក្សី៕

អត្ថបទដែលទាក់ទង

កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        121
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        118
កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ

2026/07/24 11:43:41 am
​ភ្លើងឆេះព្រៃក្នុងប្រទេសចំនួន៣នៅអឺរ៉ុប ជំរុញឱ្យមនុស្សរាប់ម៉ឺននាក់ជម្លៀសចេញពីលំនៅឋាន
2026/07/24 11:40:17 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am
​ប្រមុខការទូតអាមេរិក ធានាដល់សម្ព័ន្ធមិត្តអាស៊ីថា ពួកគេនឹងមិនត្រូវបានបោះបង់ចោលទេ ក្នុងជំនួបអាស៊ាន
2026/07/24 11:26:58 am
​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm