ថ្ងៃនេះជាថ្ងៃទី១០៦ដែលវីរកងទ័ពកម្ពុជា១៨រូបត្រូវបានចាប់ខ្លួន និងក្រោមការឃុំគ្រងរបស់យោធាថៃ

2025/11/12 06:50:26 pm        199

ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ជាថ្ងៃទី១០៦ ហើយដែលវីរកងទ័ពកម្ពុជាចំនួន ១៨រូប​ត្រូវ​បាន​ចាប់​ខ្លួន​ និងដាក់ឱ្យស្ថិតក្រោមការឃុំគ្រងរបស់យោធាថៃ ក្រោយភាគីថៃបាន​រំលោភ​កិច្ច​ព្រម​ព្រៀង​​ឈ​ប់បាញ់កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ កន្លងទៅ។

ក្រសួង​ការពារជាតិកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកានេះ បានបន្តអំពាវនាវឱ្យភាគីថៃ ដោះ​លែង​វីរ​កង​ទ័ព​កម្ពុជាចំនួន ១៨រូប ត្រឡប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត ដើម្បីឱ្យពួកគាត់​អាច​វិល​ត្រឡប់​មក​ជួបជុំក្រុមគ្រួសាររបស់ពួកគាត់ និងប្រកបដោយសុខសុវត្ថិភាព ស្របតាម​ច្បាប់​មនុស្ស​ធម៌​អន្តរ​ជាតិ។

សូមគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ នូវ​គ្រប់យន្តការដោះស្រាយទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃ ដោះ​លែង​កង​កម្លាំង​របស់​យើង​ទាំង​១៨នា​ក់នោះ វិលត្រលប់មកវិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែល​បោះប​ង់​កង​កម្លាំ​ង​របស់​យើងណាម្នាក់ចោលនោះឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ។

សូមរម្លឹកថាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្រ្តី​នៃកម្ពុជា និងអតីតនាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai បាន​ឯក​ភាព​គ្នា​ទទួល​យកបទឈប់បាញ់ តាមរយៈការចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយគ្នា នៅ​ទី​ក្រុង​កូឡា​ឡាំពួ​រ ប្រទេសម៉ាឡេស៊ី។ លទ្ធផលនេះកើតឡើងក្រោមការសម្របសម្រួលរបស់នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ឯកឧត្តម Anwar Ibrahim និងមានការសហការជំរុញដោយឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និង​មាន​ការចូលរួមពីតំណាងប្រទេសចិន។

បន្ទាប់​ពី​ទទួលបានបទឈប់បាញ់, រហូតដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ភាគីទាំងពីរ​បាន​ឯកភាព​គ្នា​ចុះកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃមួយទៀត ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងលោក អនុទីន ចាន់វីរៈកុល នាយករដ្ឋមន្រ្តីថៃ ក្រោម​អធិបតី​ភាពសាក្សីពីឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងឯកឧត្តម នាយក​រដ្ឋ​មន្រ្តី​ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន នៅអំឡុងកិច្ចប្រជុំកំពូលអាស៊ាន។ តាមរយៈ​កិច្ច​ព្រម​ព្រៀង​នេះ​ក៏​បាន​បញ្ជា​ក់​ពីការ​ដោះលែង​ជា​បន្ទាន់​នូវ​វីរកង​ទ័ព​កម្ពុជា​ទាំង​១៨​រូប​ស្របតា​ម​ច្បាប់​មនុស្ស​ធម៌​អន្តរជាតិ​ផង​ដែរ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm