ក្រុមសមាជិកព្រឹទ្ធសភា និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង ចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ នៅស្រុកគិរីវង់ ខេត្តតាកែវ

2025/11/12 07:04:00 pm        116

នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត ខេត្តតាកែវ និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម បាន​សហការ​ជា​មួយ​ក្រុម​គ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង អញ្ជើញ​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​ទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ។

ក្នុងឱកាសនោះ ឯកឧត្តមប្រធានស្តីទីក្រុម បានពាំនាំ​នូវ​ការ​ផ្តាំ​ផ្ញើ​សួរ​សុខ​ទុក្ខ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ព្រឹទ្ធសភា ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងគិតគូរ​អំពី​សុខ​ទុក្ខ​របស់​បង​ប្អូន​ប្រជា​ពលរដ្ឋ​ទូទាំងប្រទេស ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានសម្តែងនូវសោមនស្សរីករាយក្រៃលែង ដោយ​បាន​សហការ​ជាមួយ​សមាគម​អភិវឌ្ឍន៍​សុខុមាលភាពកម្ពុជា-បារាំង ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាជនជាតិបារាំង-កម្ពុជា មក​ពិនិត្យ​ព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋរស់នៅក្នុងឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ នា​ពេល​នេះ ក្នុងគោលបំណងសំខាន់ គឺការពិគ្រោះជំងឺ និងពិនិត្យ​ព្យាបាល​ជំងឺ​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​ដោយ​មិនយកកម្រៃ និងដើម្បីឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់យើង មាន​សុខ​ភាព​ល្អ​គ្រប់​ៗ​គ្នា​។

តាងនាមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឯកឧត្តមបាន​ថ្លែង​អំណ​រគុណចំ​ពោះ​ថ្នាក់​ដឹក​នាំ​ស្រុក និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងស្រុកគិរីវង់ និងសមាគមអភិវឌ្ឍន៍សុខុមាលភាពកម្ពុជា-បារាំង ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ធ្វើឱ្យកម្ម​វិធី​របស់​យើង​នៅ​ថ្ងៃ​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​តាមកម្មវិធីគ្រោងទុក។

បន្ទាប់មកនៅព្រឹកថ្ងៃដដែលនេះ ស្ថិតនៅវត្តគិរីចុងកោះ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បាន​អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ស្មៀន និងមេភូមិនៅឃុំគិរីចុងកោះ ស្រុក​គិរីវង់ ខេត្តតាកែវ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃការអនុវត្តការងាររបស់ឃុំ ដែល​បាន​និង​កំពុង​មាន​ការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ជាពិសេសការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បាន​យ៉ាង​ល្អ​ប្រសើរ៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        118
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        99
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm