ភាគអាគ្នេយ៍សហរដ្ឋអាមេរិក ជួបប្រទះសីតុណ្ហភាពទាបបំផុត ខណៈព្រិលធ្លាក់គ្របដណ្ដប់ភាគឦសាន

2025/11/12 08:54:39 pm        202

អាកាសធាតុត្រជាក់ខ្លាំងដំបូងក្នុងរដូវរងានេះ បានធ្វើឱ្យផ្នែកមួយចំនួននៃភាគអាគ្នេយ៍សហរដ្ឋអាមេរិក ធ្លាក់ទៅក្នុងសីតុណ្ហភាពទាបបំផុត កាលពីថ្ងៃអង្គារ (១១ វិច្ឆិកា) បណ្ដាលឱ្យមនុស្ស ១៨លាននាក់ ស្ថិតក្រោមការព្រមានពីអាកាសធាតុដ៏ត្រជាក់ នៅទូទាំងរដ្ឋ Alabama, Florida និង Georgia។ ទន្ទឹមនឹងនេះ ផ្នែកមួយចំនួនតាមបណ្តោយតំបន់ Great Lake ដ៏ធំល្វឹងល្វើយនៅភាគឦសាន ត្រូវគ្របដណ្តប់ទៅដោយព្រិលយ៉ាងក្រាស់ ខណៈខ្យល់ត្រជាក់បានបោកបក់ឆ្លងកាត់ទីនោះ។

ការប៉ះដោយផ្ទាល់នៃខ្យល់អាកទិក — ដែលទៅដល់ផ្នែកពីរភាគបីនៃប្រទេស — បានធ្វើដំណើរទៅទិសខាងកើតនិងចុងអាគ្នេយ៍ ចេញពីវាលទំនាបភាគខាងជើង ដែលបានរងភាពត្រជាក់ខ្លាំងនិងព្រិលធ្លាក់ កាលពីចុងសប្តាហ៍កន្លងទៅ។ សម្រាប់ផ្នែកភាគច្រើននៃប៉ែកអាគ្នេយ៍អាមេរិក ក្នុងថ្ងៃអង្គារនោះ ការផ្លាស់ប្តូរភ្លាមៗបានក្លាយទៅជាសីតុណ្ហភាពរដូវរងាដ៏គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពីអាកាសធាតុល្អពី ២១ ទៅ ២៧អង្សាសេ ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។

លោក Scott Kleebauer អ្នកជំនាញខាងឧតុនិយមបាននិយាយថា កំណត់ត្រាសីតុណ្ហភាពប្រចាំថ្ងៃមួយចំនួនត្រូវ "បំបែកទាំងស្រុង" រួមទាំងកម្រិតទាប -២អង្សាសេ នៅអាកាសយានដ្ឋានទីក្រុង Jacksonville រដ្ឋ Florida កាលពីព្រឹកថ្ងៃអង្គារ។

ភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក ត្រូវព្យាករថានឹងប្រឈមអាកាសធាតុត្រជាក់ជាងធម្មតារយៈពេលច្រើនថ្ងៃ មុនពេលឡើងកម្ដៅមកវិញនៅក្នុងសប្តាហ៍បន្ទាប់៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm