ក្រុមការងារបក្សប្រជាជនចុះមូលដ្ឋានឃុំខ្នារពោធិ៍ ខេត្តសៀមរាប ផ្ដល់រង្វាន់ដល់សិស្សនិទ្ទេស A

2022/02/14 08:41:08 pm        919

សៀមរាប៖ ឯកឧត្តម សឹង សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន ជាអនុប្រធានក្រុមការ ងារចុះជួយមូលដ្ឋានស្រុកសូទ្រនិគម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំខ្នារពោធិ៍ បានចុះជួបសំណេះសំណាល និងចែករង្វាន់ជូនសិស្សប្រឡងជាប់និទ្ទេស A និងនិទ្ទេសផ្សេងទៀត ។

ក្នុងពិធីនេះសំណេះសំណាលជាមួយសិស្ស ក្នុងស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីម្សិលមិញ ឯកឧត្តម សឹង សំណាង បានអបអរសាទរសិស្សានុសិស្ស ដែលជា​ជ័យលាភី​ប្រឡងជាប់សញ្ញបត្រ​មធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២០-២០២១ កន្លងមកនេះ។

ឯកឧត្តម បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅបំផុតចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ​ដែលបានខិតខំ​លះបង់​កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការ​ជួយជំរុញ និងបង្ហាត់បង្រៀនសិស្ស ​ដែលនេះជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុង​បរិបទ​នៃការរីករាល​ដាលជំងឺកូវីដ-១៩ ​ដើម្បីធ្វើយ៉ាងណាឲ្យសិស្សានុ ​សិស្ស ​បានក្លាយជាពលរដ្ឋល្អ ជា​ទំពាំងស្នងឫស្សី និងជាសសរទ្រូងដ៏​រឹងមាំ​សម្រាប់ប្រទេសជាតិ ។

ឯកឧត្តម ​បានអំពាវនាវដល់យុវជនឱ្យចូលរួមធ្វើជាយុវជនបន្តវេន សិស្សល្អ​ កូនល្អ ​មិន​ប្រព្រឹត្តអំពើអបាយមុខ ​និងចូលរួមជួយការងារសង្គមក្នុងសហគមន៍ ​ឲ្យបានសកម្ម ដើម្បីកែប្រែ​មុខ​មាត់​សហគមន៍។

ពាក់ព័ន្ធ​នឹងបញ្ហាជំងឺកូវីដ-១៩ ឯកឧត្ដម​ បានអំពាវនាវដល់ពលរដ្ឋឱ្យពលរដ្ឋ ចូលប្រយុទ្ធប្រឆាំង​ឱ្យបានខ្លាំងក្លា ខណៈអូមីក្រុង កំពុងមានសកម្មភាពចម្លងក្នុងសហគមន៍ហើយនោះ ដោយ​អនុវត្ត​វិធានការ សុខាភិបាលនានា ​និងវិធានការ ​៣ការពារ ៣កុំ ។

លោក គឿន ឈឹង ​សមាជិកក្រុមប្រឹក្សាឃុំខ្នារពោធិ៍ ​បានឲ្យដឹងថា ​លទ្ធផល ​នៃការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២០-២០២១ ​ក្នុងឃុំនេះ មានសិស្សប្រឡងជាប់​សរុប ៥២នាក់ និងសិស្ស​ទទួល​បាននិទ្ទេស A ម្នាក់។

ជាការលើកទឹកចិត្ត ឯកឧត្តម សឹង សំណាង បានផ្តល់ជា​ថវិកា​ដល់សិស្សទាំងអស់ ​លោកគ្រូ អ្នកគ្រូ ក្រុមប្រឹក្សាភូមិឃុំ ​និងក្រុមប្រជាការពារ។ ​ឯកឧត្តម ​បាន​ប្រគល់​ជូន​បេក្ខនារី ដែល បានប្រឡង​ជាប់​និទ្ទេស A នូវកុំព្យូទ័រយួរ១គ្រឿង ​ដែល​ជា​ការ​ឧបត្ថម្ភ​តាមរយៈលោក ​គុជ ស៊ីនិត ​អនុប្រ​ធាន​ក្រុមការងារចុះជូយមូលដ្ឋានស្រុកសូទ្រនិគម ​និងជាអនុប្រធានក្រុមការងារគណបក្សចុះជួយមូល ដ្ឋានឃុំខ្នារពោធិ៍៕ អត្ថបទ៖ សៅ ភិរុណ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm