មេបញ្ជាការកងកម្លាំងប្រជាធិបតេយ្យស៊ីរីប្តេជ្ញាពន្លឿនសមាហរណកម្មកងកម្លាំងឃើដចូលទៅក្នុងរដ្ឋស៊ីរី

2025/11/12 09:40:01 pm        78

លោក Mazloum Abdi មេបញ្ជាការកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលគាំទ្រដោយសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងរបស់លោកប្តេជ្ញាចិត្តក្នុងការ «ជំរុញដំណើរការធ្វើសមាហរណកម្ម» ចូលទៅក្នុងរដ្ឋស៊ីរី បន្ទាប់ពីកិច្ចចរចាកម្រិតខ្ពស់រវាងមន្ត្រីស៊ីរី និងសហរដ្ឋអាមេរិក នៅទីក្រុងវ៉ា   ស៊ីនតោន។

នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម X លោក Abdi បាននិយាយថា លោកបានជួបជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសទួរគី និងលោក Tom Barrack បេសកជនពិសេសទទួលបន្ទុកកិច្ចការស៊ីរី ដើម្បីពិភាក្សាអំពីលទ្ធផលនៃកិច្ចប្រជុំថ្មីៗ រវាងមេដឹកនាំបណ្តោះអាសន្នស៊ីរី លោក Ahmed al-Sharaa និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) នៅសេតវិមាន។

លោកបានបន្ថែមថា៖«យើងកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ជាមួយដៃគូរបស់យើង ក្នុងការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីជំរុញវឌ្ឍនភាពឆ្ពោះទៅរកអនាគតដ៏រុងរឿង និងមានសុវត្ថិភាពជាងមុនសម្រាប់ប្រជាជនរបស់យើង នៅក្នុងប្រទេសស៊ីរីដែលមានការរួបរួមគ្នា»។

ការអត្ថាធិប្បាយនេះ គឺជាសេចក្តីថ្លែងការណ៍ដ៏ច្បាស់លាស់បំផុតមួយរបស់លោក Abdi ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរស៊ីរី ក្នុងការបង្រួបបង្រួមកងកម្លាំងជាតិ ក្រោមរចនាសម្ព័ន្ធបញ្ជាការបង្រួបបង្រួម បន្ទាប់ពីភាពតានតឹងអស់រយៈពេលជាច្រើនឆ្នាំរវាងកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) ដែលដឹកនាំដោយឃើដ និងអាជ្ញាធរកណ្តាលនៅទីក្រុងដាម៉ាស។

កងកម្លាំងប្រជាធិបតេយ្យស៊ីរី ដែលគ្រប់គ្រងភាគច្រើននៃភាគឦសាននៃប្រទេសស៊ីរី គឺជាសម្ព័ន្ធមិត្តក្នុងស្រុកដ៏សំខាន់របស់ទីក្រុងវ៉ាស៊ីនតោន នៅក្នុងប្រទេសស៊ីរី ក្នុងអំឡុងពេលសង្គ្រាមស៊ីវិលស៊ីរី៕

អត្ថបទដែលទាក់ទង

មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm        7
អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        8
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu

2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm