ទិន្នន័យ BBC៖ អ៊ីស្រាអែល បានបំផ្លាញអគារជាង ១.៥០០ខ្នង នៅហ្កាហ្សា ចាប់តាំងពីបទឈប់បាញ់មក

2025/11/12 09:59:54 pm        114

រូបភាពផ្កាយរណបដែលត្រូវពិនិត្យដោយបណ្ដាញផ្ទៀងផ្ទាត់របស់សារព័ត៌មានអង់គ្លេស BBC បានបង្ហាញថា អ៊ីស្រាអែល បានកម្ទេចអគារជាង ១.៥០០ខ្នង នៅតំបន់ហ្កាហ្សា ដែលនៅតែស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ចាប់តាំងពីបទឈប់បាញ់ជាមួយក្រុមហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ នេះមក។

រូបថតថ្មីចុងក្រោយបំផុត - ដែលត្រូវថតបាននៅថ្ងៃទី៨ ខែវិច្ឆិកា - បង្ហាញឱ្យឃើញថា សង្កាត់ទាំងមូលដែលគ្រប់គ្រងដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) ត្រូវបំផ្លាញក្នុងពេលតិចជាង ១ខែ ដោយជាក់ស្តែងតាមរយៈការវាយកម្ទេច។

BBC និយាយថា ចំនួនពិតប្រាកដនៃអគារដែលត្រូវបានបំផ្លាញ អាចខ្ពស់ជាងនេះឆ្ងាយណាស់ ដោយសាររូបភាពផ្កាយរណបលើតំបន់មួយចំនួន មិនអាចប្រើសម្រាប់ការវាយតម្លៃបានទេ។

អ្នកជំនាញមួយចំនួនអះអាងថា ការវាយកម្ទេចអគារបែបនេះ អាចនឹងបំពានលើលក្ខខណ្ឌបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប កាតា និងទួរគី។ ប៉ុន្តែអ្នកនាំពាក្យ IDF បានប្រាប់ BBC ថា ខ្លួនកំពុងធ្វើសកម្មភាព "ស្របតាមក្របខណ្ឌបទឈប់បាញ់" ។

គួរឱ្យដឹងថា ផែនការសន្តិភាព ២០ចំណុចរបស់លោកប្រធានាធិបតីអាមេរិក Donald Trump សម្រាប់តំបន់ហ្កាហ្សា ដែលជាមូលដ្ឋានសម្រាប់បទឈប់បាញ់ បាននិយាយថា "ប្រតិបត្តិការយោធាទាំងអស់ រួមទាំងការទម្លាក់គ្រាប់បែកពីលើអាកាស និងការបាញ់យុទ្ធោបករណ៍នានា នឹងត្រូវផ្អាក"។ លោកបានអះអាងម្តងហើយម្តងទៀតថា "សង្រ្គាមបានបញ្ចប់ហើយ"៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm