នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ រំលឹកដល់នគរបាលទាំងអស់ មិនត្រូវប្រើប្រាស់​សិទ្ធិអំណាច ធ្វើឲ្យ​ប៉ះពាល់​ដល់ពលរដ្ឋឡើយ

2022/02/14 08:51:21 pm        847

ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ នៅថ្ងៃនេះ បានរំលឹកដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវអនុវត្តគោរពប្រតិបត្តិទៅតាមច្បាប់កំណត់ ហើយមិនត្រូវប្រើប្រាស់សិទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនោះឡើយ។

ក្នុងឱកាសអញ្ជើញបើកវគ្គបំប៉នជំនាញសន្ដិសុខផ្ទៃក្នុង និងវគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក នៅសាលានគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ បានថ្លែងថា មន្ដ្រីនគរបាល​មិនត្រូវរំលោភបំពាន​លើប្រជាពលរដ្ឋស្លូតត្រង់ ដែលមិនបានអនុវត្តផ្ទុយពីច្បាប់​ជា​ដាច់ខាត ហើយ«កងកម្លាំងនគរបាលដែលជាមន្ដ្រីអនុវត្តច្បាប់ ត្រូវតែយល់ដឹងច្បាស់អំពីច្បាប់ គោរព​អនុវត្តប្រតិបត្តិគំរូរបស់យើងលើការអនុវត្តច្បាប់។

នាយឧត្តមសេនីយ៍ បានបន្ថែមទៀតថា មនុស្សមួយចំនួនបានប្រព្រឹត្តកំហុស ហើយមិនបានទទួល​ស្គាល់​កំហុសនោះទេ ពោលគាត់តែងតែដោះបន្ទុកនូវអ្វីដែលគាត់បានប្រព្រឹត្ត ដូច្នេះ​មន្ដ្រី​នគរបាល​ត្រូវតែយល់ច្បាស់អំពីច្បាប់ ​ពិសេសអ្វីដែលជាធាតុផ្សំបទល្មើស ​ភស្ដុតាង ដើម្បី​កុំ​ឲ្យមនុស្ស​ខិលខូចមួយចំនួនរួចផុតពីច្បាប់ ក្រោយអនុវត្តខុសច្បាប់ ខណៈយើងធ្វើកិច្ចការងារ​ជំនាញ យើងត្រូវសិក្សាឲ្យដល់ ឬសគល់របស់វា សម្ដៅ​ធ្វើយ៉ាងមិនឲ្យការអនុវត្តវិធានការច្បាប់ទៅលើបុគ្គល​ដែលប្រព្រឹត្តនូវបទល្មើស ​ជាជនទុច្ចរិតឲ្យត្រូវទៅ​នឹងទម្រង់ទាំងអស់នេះ។

ជាមួយគ្នានោះដែរ នាយឧត្តមសេនីយ ក៏បានណែនាំដល់មន្ដ្រីនគរបាលទាំងអស់ ត្រូវចូលរួមថែ​រក្សាសន្ដិភាព ​ដែលស្វែងរកបានដោយលំបាក ​ព្រោះបើគ្មានសុខសន្ដិភាព គឺគ្មានការ​អនុវត្ត​នោះឡើយ។ ក្នុងនាមកងកម្លាំងនគរបាលជាតិ ​មិនត្រូវក្បត់​មនសិកា មិនក្បត់ឧត្តមគតិប្រទេសជាតិ មិនត្រូវក្បត់ផលប្រយោជន៍ប្រទេសជាតិ ​និងប្រជាពលរដ្ឋនោះទេ ។

យោងតាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក អ៊ុ អុន អនុប្រធានសេនាធិការ និងជានាយក​សាលា​នគរបាលជាតិមិត្តភាពកម្ពុជា-វៀតណាម​ បានឲ្យដឹងថា​ ក្នុងវគ្គបំប៉នជំនាញសន្ដិសុខផ្ទៃ ក្នុង​មានសិក្ខាកាមចំនួន ១០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត​ និងនាយកដ្ឋាន ចំនួន៣២។ ដោយឡែក វគ្គបំប៉នជំនាញចរាចរណ៍ផ្លូវគោក ​មានសិក្ខាកាមចំនួន ១០០នាក់ មកពីស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងនាយកដ្ឋានចំនួន២៦។

លោកឧត្តមសេនីយ៍ឯក អ៊ុ អុន បានបញ្ជាក់ថា ​គ្រប់ការសិក្សាតាមវគ្គនីមួយៗ សាលា​តម្រូវ​ឲ្យមានការប្រឡងបញ្ចប់វគ្គ​ ពេលសិក្សាមេរៀននីមួយៗទាំងទ្រឹស្តី​ ការអនុវត្តជាក់ស្តែងលើទីលាន គ្រូតម្រូវធ្វើតេស្ត ដើម្បី​ស្ទាបស្ទង់​សមត្ថភាពរបស់សិក្ខាកាម ​និងផ្តល់ពិន្ទុជូនសិក្ខាកាមម្នាក់ៗ ដោយ​បូក​ជាមួយវិន័យ ​សិលធម៌​ ការសាមគ្គីភាព ពលកម្មអនាម័យ ការរស់នៅជាមូលដ្ឋានគ្រឹះ ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់ការសិក្សាជូននៅពេលបញ្ចប់វគ្គ៕ អត្ថបទ៖ បាន ចក់



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        246
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm