កាកបាទក្រហមកម្ពុជា បន្ដចុះផ្សព្វផ្សាយដល់និស្សិតស្តីពី “កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍ និង​ផល​ប៉ះពាល់​ដោយ​ជំងឺ​មិនឆ្លង”

2025/11/12 10:33:12 pm        383

ក្នុងដំណើរឈានឆ្ពោះទៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍១ធ្នូ ក្រោមមូលបទ៖ “យក​ឈ្នះ​ការ​រំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ "Overcoming disruption, transforming the AIDS response" នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ក្រុម​ការ​ងារ​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ ​នៃកាកបាទក្រហមកម្ពុជា បានរៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពី “កម្ពុជាឆ្ពោះទៅបញ្ចប់អេដស៍ និង​ផល​ប៉ះ​ពាល់ដោយជំងឺមិនឆ្លង” ជូនដល់សាស្ត្រាចារ្យ គណៈគ្រប់គ្រង បុគ្គលិក យុវជន ប្រមាណ ៣០០អង្គ/នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ក្រោម​អធិបតី​ភាព​​ឯកឧត្តម​បណ្ឌិតសាស្ដ្រាចារ្យ លុយ ចណ្ណា សាកលវិទ្យាធិការ និងជាប្រធានកិត្តិយ​ស​ក្លឹប​យុវជនកាកបាទក្រហមកម្ពុជា នៃសាលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ​ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ឯកឧត្តម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្សកាកបាទក្រហមកម្ពុជា​ ផងដែរ។

ក្នុងឱ​កាសអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយនេះ ឯកឧត្តមបណ្ឌិតសាស្ដ្រាចារ្យ លុយ ចណ្ណា សាកល​វិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា នៃសាល​វិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ​ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច បានថ្លែងបញ្ជាក់គោលបំណងនៃកម្មវិធីផ្សព្វផ្សាយនេះ​ ក្នុង​នាមលោកជំទាវអគ្គលេខាធិការកាកបាទក្រហមកម្ពុជា​ ដើម្បី​ឈាន​ឆ្ពោះ​ទៅ​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍១ធ្នូ ក្រោមមូលបទ៖ “យកឈ្នះការរំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ "Overcoming disruption, transforming the AIDS response"។

ឯកឧត្តម រឿត សុខុន នាយករង នាយកដ្ឋានធនធានមនុស្ស កាកបាទក្រហមកម្ពុជា បាន​ធ្វើ​បទ​បង្ហាញ​អំពី​គោរមងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្លើយ​តបមេរោគអេដស៍/ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា ១៧ វិច្ឆិកា ២០០៦ និង​ជា​ឥស្សរជ​ន​ឆ្នើម​ថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិដើ​ម្បី​សុខ​ភាព​ស្ត្រី និង​កុមារ ២១ កុម្ភៈ ឆ្នាំ២០១១។

លោកបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ធ្វើបទបង្ហាញអំពីមូលបទ៖ យ​ក​ឈ្នះការរំខានបរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ ក្នុងដំណើរ​ឈាន​ឆ្ពោះ​ទៅ​ទិវា​ពិភព​លោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍១ធ្នូ ដោយបានលើកជាសំណួរមួយចំនួនមានដូចជា៖ មូលបទ៖ យ​ក​ឈ្នះ​កា​ររំខាន បរិវត្តកម្មឆ្លើយតបនឹងជំងឺអេដស៍ មានន័យដូចម្តេច? ធ្វើម្តេចអាចដឹងថា បុគ្គល​ម្នាក់​មាន​ផ្ទុក​មេរោគអេដស៍? តើមេរោគអេដស៍ឆ្លងតាមណា? ហេតុអ្វីបាន​ជា​អង្គការ​សហ​ប្រជាជាតិ​ជ្រើស​យក​ប្រធានបទនេះ?

លោកបណ្ឌិត វ៉ា សុភ័ក្ត្រ ក៏បានបង្ហាញផងដែរអំពីវឌ្ឍនភាព ធៀបនឹងគោលដៅ ៩៥-៩៥-៩៥ នៅ​ឆ្នាំ​២០២៤ គឺ៩៥ទី១ សម្រេចបាន៩២% ៩៥ទី២ សម្រេចបាន១០០% និង៩៥ទី៣ សម្រេច​បាន៩៨%, ព្រមទាំងបានលើកពីការឆ្លងថ្មី នៃមេរោគអេដស៍ក្នុងចំណោមយុវវ័យ, ក្រុម​ប្រជា​ជន​គន្លឹះក្នុងសង្គម, ក្រុមប្រជាជនគន្លឹះ តាមខេត្ត និងអត្រាប្រេវ៉ាឡង់ នៃជំងឺកាមរោគ ក្នុង​ចំណោម​ក្រុម​ប្រឈម។ ជាបន្ថែមលោកបណ្ឌិតបានលើកសំណួរថា តើយើងគិតថា គួរប្រព្រឹត្ត​ដូច​ម្តេច​ដើម្បី​ធានាថា មិនប្រឈមនឹងមេរោគអេដស៍? និងតើធ្វើដូចម្តេច ទើបមានសុខភាពល្អ?

ជា​មួយ​គ្នា​នេះ​ក្រុម​ការងារ​ក៏​បាន​នាំ​យក​ទៅ​ជាមួយ​នូវ​រង្វាន់​ និង​វត្ថុ​អនុស្សវរីយ៍​មួយចំ​នួន​ជូន​ដល់​យុវ​និស្សិត​ចំនួន ១០រូបដែល ស្វាហាប់ឆ្លើយនឹងសំណួរក្រុមបច្ចេកទេសផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        33
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        86
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm