អន្តរក្រសួងសហការផ្សព្វផ្សាយពីហានិភ័យផ្នែកសុខភាពបង្កដោយការប្រើប្រាស់ និង​ចែកចាយ​បារី​អេឡិចត្រូនិក

2025/11/12 11:15:11 pm        433

ដោយរាជរដ្ឋាភិបាលបានសង្កេតឃើញថា មានការរីករាលដាល ការ​ប្រើប្រាស់​ឧបករណ៍​អេឡិច​ត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ក្នុងចំណោម កុមារ និងយុវជន នៅ​ក្នុង​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា ដែលផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់ សណ្តាប់ធ្នាប់សង្គម សុខភាពសាធារណៈ ជា​ពិសេសសុខភាពអ្នកសិក្សា និងបុគ្គលិក អប់រំ។ ដូចនេះដើម្បីបញ្ជ្រាបបន្ថែម ពីការ​ប៉ះ​ពាល់​ការ​ប្រើ​ប្រាស់​ផលិត​ផលទាំងនេះ ក្រសួងអធិការកិច្ច សហការជាមួយគណកម្មាធិការអន្តរក្រសួង នា​ព្រឹក​ថ្ងៃ​ទី​១២ ខែវិច្ឆកា ឆ្នាំ២០២៥នេះ បានរៀបចំវេទិកាសុខភាពផ្សព្វផ្សាយ ទប់ស្កាត់ហានិភ័យ ការ​ប្រើប្រាស់និងចែកចាយបារីអេឡិចត្រូនិចនិងសារធតុគីមីសម្រាប់ជក់ នៅ​ទីស្តី​ការ​ក្រសួង​អធិការកិច្ច​។

ក្នុង​វេទិការនោះដែរ វាគ្មិនលោកវេជ្ជ.មុំ គង់ នាយក​ប្រតិបត្តិ​អង្គការ​ចលនា​ដើម្បី​សុខភាព​កម្ពុជា​បាន​ឡើង​ធ្វើ​បទ​បង្ហាញ ផលប៉ះពាល់នៃបារីអេឡិចត្រូនិកលើសុខភាព និងបង្ហាញរូបរាងច្រើន​បែប​ច្រើនទំហំជាទូទៅ ក្នុងបារីអេឡិចត្រូនិកមាន ថ្មអគ្គីសនី ប្រព័ន្ធកំដៅ និងកន្លែងផ្ទុក សូលុយ​ស្យុង​។ បារី​អេឡិច​ត្រូនិក​ដុត​កំដៅ​សូលុយ​ស្យុង​បង្កើត​ជា​ចំហាយ​សម្រាប់​អ្នក​ជក់​ស្រូប​ចូល​ទៅ​ក្នុង​សួត​។ មនុស្សនៅ ជុំវិញអ្នកជក់បារីអេឡិចត្រូនិក ក៏អាចស្រូប​ចំហាយ​ដែល​អ្នក​ជក់​បញ្ចេញ​មក​វិញ​ដែរ​។ បារីអេឡិចត្រូនិកត្រូវបានគេផលិតឱ្យមាន រូបរាង ដូចបារីធម្មតា ស៊ីហ្គា បំពង់ឡៅ ប៊ិច ផ្លាស់(USB) ឬឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃផ្សេងទៀត។ បារីអេឡិចត្រូនិកត្រូវបានគេ ហៅថា​ Vape ផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវវេជ្ជបណ្ឌិត សូ ឆវីរត្ន អនុប្រធា​ន​លេខាដ្ឋាន​នៃ​គណៈកម្មាធិការ​អន្តរ​ក្រ​សួងស្តីពីសុខភាពសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់​ពី​ផលប៉ះ​ពាល់​នៃ​បារី​អេឡិច​ត្រូនិក ដែលត្រូវហាមឃាត់ក្នុងបរិវេណ គ្រឹះស្ថានសិក្សាសាធារណៈ។ នេះមិន​មែន​ជា​ឧបករណ៍​សម្រាប់ផ្តាច់ការជក់បារីនោះទេ ប៉ុន្តែជាផលិតផលដែលមានផលប៉ះពាល់ដល់ សង្គម ក្រុម​គ្រួសារ និងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព ដូចជាបង្កជំងឺមហារីក ជំងឺសួត បង្កើន​ហា​និ​ភ័យ​​ជំ​ងឺ​បេះដូង ធ្វើឱ្យខួរក្បាល​មាន​ដំណើរ​ការ​មិន​ប្រក្រតី​ក្នុង​អំឡុង​ពេលប្រើ​ប្រាស់​ និង​ប៉ះ​ពាល់​យូរ​​អង្វែង​ដល់ការលូតលាស់ ខួរក្បាលរបស់កុមារនិងយុវវ័យ ព្រមទាំង​បង្ក​អន្តរាយ​ដល់​រាង​កាយ​។

លោក​ជំទាវ វង់ មយូរា រដ្ឋលេខាធិការ ប្រធានគណ:កម្មាធិការសុខភាពសិក្សា និង ជា​ប្រធាន​ក្រុម​ការ​ងារ​បញ្ជ្រាបយេនឌ័រ នៃក្រសួងអធិការកិច្ចមានប្រសាសន៍ថា ការកសាងមូលធនមនុស្ស គឺ​សំដៅ​ទៅ​លើ​ការ​ពង្រឹងសុខភាព ចំណេះដឹង និងបំណិន វេទិកាសុខភាពនា​ពេល​នេះ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ក្នុងការចូលរួមចំណែកអនុវត្តគោលនយោបាយជាតិស្តីពី សុខភាពសិក្សា សំដៅ​លើកកម្ពស់គុណភាពអប់រំ តាមរយៈការផ្តល់នូវចំណេះដឹងពីសុខភាព ស្រប​តាម​ការ​លូត​លាស់​រាង​កាយ និងស្មារតីប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ បង្ការជម្ងឺឆ្លង ជម្ងឺមិនឆ្លង និងគ្រោះ​ថ្នាក់​ផ្សេង​ៗ។

ជាមួយគ្នានោះ លោកជំទាវ រដ្ឋលេខាធិការក្រសួងអធិការកិច្ច ជឿជាក់ថាតាមរយៈវេទិការ សុខភាព ដែលសហការជាមួយ គណៈកម្មាធិការអន្តរក្រសួងពេលនេះ និងបានបន្ត​បញ្រ្ជាប​ដល់​ក្នុងចំណោម​កុមារ និងយុវជន សំដៅរួមចំណែក បង្ការនិងទប់ស្កាត់គ្រោះ​ថ្នាក់​ដែល​បង្ក​ឡើង​ដោយ​បារី​អេឡិចត្រូនិច ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីការថែទាំសុខភាព និង ជួយផ្សព្វ​ផ្សាយ​បន្ត​នូវ​បទ​បញ្ជា​០០២​របស់​រាជ​រដ្ឋាភិបាល។ ព្រោះ​ការ​ប្រើប្រាស់​ផលិត​ផល​ទាំង​អស់​នេះ​អាច​ជា​ច្រកផ្លូ​វទៅកាន់ ការប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ផ្សេងទៀត ព្រោះប្រភេទ​ឧបករណ៍​អេឡិច​ត្រូនិក ដូចជាបារីអេឡិចត្រូនិក ផលិតផល HTP អាចប្រើសម្រាប់ជក់​គ្រឿង​ញៀន​ផ្សេង​ទៀត​បាន ដែលនាំអោយកុមារ និងយុវជនឈានទៅជក់បារីធម្មតាបាន នៅពេលដែល​ពួក​គេ​ញៀន ​នឹងសារធាតុនីកូទីន ដែលជាកត្តានាំដល់កំណើន នៃជម្ងឺមិនឆ្លងនៅក្នុងសង្គម៕

អត្ថបទដែលទាក់ទង

អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        123
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        103
ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm        96

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm