កងកម្លាំង​ពិសេស​អ៊ុយ​ក្រែ​ន​ផ្តល់​ការ​បណ្តុះ​បណ្តាល​ដល់​ជន​ស៊ីវិល​

2022/02/14 09:30:49 pm        997

​អ៊ុយ​ក្រែ​ន៖ សមាជិក​អង្គភាព​កងកម្លាំង​ពិសេស​របស់​ប្រទេស​អ៊ុយ​ក្រែ​ន ​បានធ្វើការ​ហ្វឹកហ្វឺន​យោធា​ដល់​ប្រជាជនទីក្រុង Mariupol ដើម្បី​បង្រៀន​ពួកគេ​ឱ្យ​ចេះ​ការពារ​ខ្លួនក្នុងករណី​មានការ​វាយប្រហារ​ពី​ប្រទេសរុស្ស៊ី​។ កងវរសេនាតូចដែលជា​ផ្នែក​មួយ​នៃ​ឆ្មាំ​ជាតិ​របស់​ប្រទេសអ៊ុយ​ក្រែ​ន បាន​បណ្តុះ​បណ្តាល​ប្រជាជន​ឱ្យ​រៀប និង​ដោះ​កាំភ្លើងដើម្បី​ដាក់​គ្រាប់ និង​តម្រង់​គោលដៅ ខណៈ​រុស្ស៊ីដាក់​ពង្រាយ​ទាហាន​ជាង ១០ម៉ឺន​នាក់​នៅ​ព្រំដែន​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ប្រជាជន​អាយុ ៧៩​ឆ្នាំ​ម្នាក់​និយាយ​ថា ​គាត់​ចង់​ត្រៀមខ្លួន​ដើម្បី​ការពារ​គ្រួសារក្នុង​ករណី​មានការឈ្លានពាន​របស់​រុស្ស៊ី ហើយ​មិន​ចង់​បាត់​បង់​ប្រទេស​របស់គាត់​នោះទេ​។​ ​​រុស្ស៊ី​បដិសេធថា​ ខ្លួន​គ្មាន​ចេតនា​ឈ្លានពាន​នោះទេ ប៉ុន្តែ​បានដាក់​ពង្រាយ​កងទ័ព​ជិត​ ១០​ម៉ឺន​នាក់​ជិត​ព្រំដែន​​អ៊ុយ​ក្រែ​ន និង​បាន​បញ្ជូនទាហាន​ទៅធ្វើ​សមយុទ្ធ​នៅ​ប្រទេស​បេឡា​រុសដែល​នៅ​ជិតខាង​។ មន្ត្រី​សហរដ្ឋអាមេរិក​និយាយថា ការបង្កើន​ឥទ្ធិពល​របស់​​រុស្ស៊ីបាន​ឈានដល់ចំណុច​ ដែល​អាច​ឈ្លានពាន​បាន​ក្នុង​រយៈពេល​ខ្លី​ខាងមុខ​។​ ​នៅក្នុង​សញ្ញា​មួយ​ដែល​មន្ត្រី​អាមេរិក​កំពុង​ត្រៀមខ្លួន​សម្រាប់​សេណា​រី​យ៉ូករណី​ដ៏​អាក្រក់​បំផុត សហរដ្ឋអាមេរិក​បាន​ប្រកាស​ផែនការ​ជម្លៀស​បុគ្គលិក​របស់ខ្លួន​ ភាគច្រើន ចេញ​ពី​ស្ថានទូតក្នុង​រដ្ឋធានីប្រទេស​អ៊ុយ​ក្រែ​ន​។​

​ជាមួយគ្នានេះដែរ ចក្រភព​អង់គ្លេស​បាន​ចូលរួម​ជាមួយ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​ ក្នុងការ​ជំរុញ​ពលរដ្ឋ​របស់ខ្លួន​ឱ្យ​ចាក​ចេញពី​អ៊ុយ​ក្រែ​ន​។ សមាជិក​ម្នាក់​និយាយថា វា​ជាការ​អំពាវនាវ​ដ៏​ត្រឹមត្រូវដើម្បីជម្លៀស​អ្នកការទូត ព្រោះ​ស្ថានភាព​នឹងមាន​គ្រោះថ្នាក់​សម្រាប់​ពួកគេ។​ ​ទោះយ៉ាងណាលោក​និយាយថា ប្រជាជន​មិនគួរ​ភ័យ​ស្លន់ស្លោ​នោះទេ ព្រោះ​សម្ព័ន្ធមិត្ត​នឹង​នៅតែ​ជួយ​ប្រទេស​អ៊ុយ​ក្រែ​ន៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm