ក្រសួងអភិវឌ្ឍន៍ជនបទកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ ឆ្លើយ​តបទៅនឹ​ង​តម្រូវ​ការ​ចាំ​បាច់​របស់​ពលរដ្ឋ

2025/11/12 11:46:39 pm        601

រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ បាន​នឹង​កំពុង​ខិតខំ​បន្ត​ស្ថាបនា​ផ្លូវ​នៅទី​ជនបទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីជួយសម្រួល​ដល់​ពលរដ្ឋ​ដឹកនាំ​កសិផល​ទៅ​កាន់ទីផ្សារ និងការធ្វើដំណើរទៅទីកន្លែងផ្សេងៗកាន់តែងាយស្រួល និងឆាប់​រហ័ស​ជា​មុន ដែលការណ៍នេះ ក៏បានជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុង​ឱកាសតំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចុះ​ត្រួត​ពិនិត្យ​វាយ​តម្លៃ​លើ​ការងារស្ថាបនាផ្លូវចំនួន ២គម្រោង ទី១. ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែងជាង ១ពាន់ ៦រយ​ម៉ែត្រ និងដាក់លូ ស្ថិតនៅក្នុងឃុំសូភាស និងឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និង​ទី២. ផ្លូវ១ខ្សែ មាន៣កំណាត់ (ផ្លូវក្រាលកៅស៊ូ និងចាក់បេតុង) និងដាក់លូ នៅឃុំព្រៃស្រឡិត ស្រុក​ពារាំង ខេត្តព្រៃវែង ស្ថាបនាដោយកងវិស្វកម្ម នៃក្រសួងកាពារជាតិ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ​២០២៥ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា ការ​សម្រេច​ទៅបានចក្ខុវិស័យ ឆ្នាំ២០៣០ ពលរដ្ឋមានចំណូលមធ្យមកម្រិតខ្ពស់ និងចក្ខុ​វិស័យ​ឆ្នាំ​២០៥០ ពលរដ្ឋមានចំណូលខ្ពស់ ក៏មិនអាចកាត់ផ្ដាច់បាននូវការកសាងផ្លូវគមនាគមន៍ ហើយ​ផ្លូវ​ជន​បទ និងហេដ្ឋារចនាសម្ព័ន្ធជនបទ ក៏ជាចំណែកដ៏សំខាន់ ក្នុងការចូល​រួម​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​គោ​ល​ដៅនេះ។

ឯកឧត្តមបន្តថា ក្នុងនាមជាសេនាធិការរាជរដ្ឋាភិបាល ទើបក្រសួងអភិវឌ្ឍន៍ជនបទ ក្នុង​យុទ្ធសាស្ត្រ​សំខាន់របស់ខ្លួន កំពុងប្រឹងប្រែងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង​គមនាគមន៍​ជន​បទ​ប្រទាក់​ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវ​ដី​ល្បាយ​ក្រួស​ទៅ​ជាផ្លូវ​ក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង។

ក្នុងពេលទទួលបានសមិទ្ធផលផ្លូវថ្មី ពលរដ្ឋរស់នៅអមសងផ្លូវទាំងពីរខ្សែ បាន​សម្ដែង​នូវ​ការ​សប្បាយ​រីក​រាយ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំ​កសាង​នូវ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ពួកគាត់ ហើយជួយលើកកម្ពស់កម្រិតជីវភាព ។

ជាមួយគ្នានោះ គណៈកម្មការអន្តរក្រសួង ក៏បានស្នើទៅកាន់អាជ្ញាធរមូលដ្ឋាន ចូលរួមទប់ស្កាត់ នូវ​ការ​ដឹកលើសទម្ងន់ ដែលធ្វើឲ្យផ្លូវឆាប់រងការខូចខាត់ ហើយអំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​អម​សង​ខាងផ្លូវ និងអ្នកធ្វើដំណើរពីទីកន្លែងនានា សូមចូលរួមថែទាំ ដើម្បីធានា​ថា​អាច​ប្រើ​ប្រាស់​បាន​យូរ​អង្វែង៕ អត្ថបទ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        29
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm