ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត អញ្ជើញជាអធិបតី បើកវគ្គបណ្តុះបណ្តាល​ស្ដីពី​ភាពជា​អ្នក​ដឹកនាំ​បរិវត្តកម្ម​ឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍សម្រាប់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល”

2025/11/12 05:27:14 pm        221

ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ជាវ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញជាអធិបតី​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះ​បណ្តាល​កម្រិត​ខ្ពស់​ស្ដី​ពី​ភាព​ជា​អ្នក​ដឹកនាំបរិវត្តកម្មឌីជីថល “បច្ចេកវិទ្យាថ្មីៗ និងនវានុវត្តន៍ស​ម្រាប់​ថ្នាក់​ដឹកនាំ​រាជ​រដ្ឋាភិបាល” ដល់ថ្នាក់ដឹកនាំ ក.ប.ទ. ប្រមាណ ៥០រូប។

វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ដោយសាស្រ្តាចារ្យចំនួន ២រូបមកពីស្ថាប័ន បណ្តុះ​បណ្តាលភាពជាអ្នកដឹកនាំដ៏ល្បី HEC Paris ក្នុងគោល​បំណង​ចែក​រំលែក​ចំណេះ​ដឹង និង​បទ​ពិសោធ​នៃ​ការ​ចាប់​យក​បច្ចេកវិទ្យាថ្មីៗ​សម្រាប់​អ្នក​ដឹកនាំ​ការងារ​បរិវត្ត​កម្ម​រដ្ឋាភិបាល​ឌីជីថល​ក្នុង​វិស័យ​សាធារណៈ (Digital Government Transformation in Public Sector) ជាអាទិ៍ ការ​បញ្រ្ចាប និងការចាប់យកបច្ចេកវិទ្យា, បញ្ញាសិប្បនិម្មិត (AI), អភិបាលកិច្ចទិន្នន័យ និង​ការ​ចាប់​យក​បច្ចេកវិទ្យាថ្មីៗ ព្រមទាំងការអនុវត្តជាក់ស្ដែងនូវគម្រោងផ្លាស់ប្តូរឌីជីថល ផងដែរ។

លើស​ពីនេះ ថ្នាក់ដឹកនាំ ក.ប.ទ. ក៏អាចស្វែង​យល់​បន្ថែម​អំពី​បច្ចេកទេស​នៃ​ការ​គ្រប់​គ្រង​ការ​ផ្លាស់​ប្តូរ (Change Management) ក្នុងការងារបរិវត្តកម្មឌីជីថល ផលប្រយោជន៍​យុទ្ធសាស្ត្រ​នៃ​បរិវត្តកម្ម​ឌីជីថលសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការ​ជឿទុកចិត្ត​លើ​ការ​ចាប់​យក​បច្ចេក​វិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ៕

អត្ថបទដែលទាក់ទង

ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានថៃ ចាប់ពីម៉ោង១ ដល់ម៉ោង ៦ល្ងាចនេះ
2025/12/13 08:32:58 pm        1
ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម កោតសរសើរអាជ្ញាធរខេត្តបន្ទាយមានជ័យដែលខិតខំដោះស្រាយស្បៀង និងសម្ភារៈជូនភៀសសឹក
2025/12/13 07:58:37 pm        3
ក្នុងស្មារតីរួម "ខ្មែរតែមួយ" ក្រសួងការងារ ប្រគល់អំណោយ ជូនដល់វីរកងទ័ព និងជនភៀសសឹកនៅខេត្តបន្ទាយមានជ័យ
2025/12/13 04:44:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ផលប៉ះពាល់លើតំបន់ស៊ីវិលកម្ពុជា ដោយអំពើឈ្លានពានថៃ ចាប់ពីម៉ោង១ ដល់ម៉ោង ៦ល្ងាចនេះ

2025/12/13 08:32:58 pm
​ឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម កោតសរសើរអាជ្ញាធរខេត្តបន្ទាយមានជ័យដែលខិតខំដោះស្រាយស្បៀង និងសម្ភារៈជូនភៀសសឹក
2025/12/13 07:58:37 pm
​ប្រភព៖ អឺរ៉ុបបារម្ភថា ផែនការរបស់លោក Trump ពាក់ព័ន្ធអ៊ុយក្រែន ផ្ដល់ផលចំណេញដល់រុស្ស៊ីស្ងាត់ៗ
2025/12/13 06:58:11 pm
​អ្នកស្លាប់ដោយសារទឹកជំនន់នៅឥណ្ឌូនេស៊ី លើស ១.០០០នាក់ ខណៈអាជ្ញាធរជួបការលំបាក ក្នុងកិច្ចប្រឹងប្រែងសង្គ្រោះ
2025/12/13 06:54:58 pm
​ការបាញ់ស្រោចដោយយានដ្រូន និងមីស៊ីលរបស់រុស្ស៊ី ផ្ដាច់ចរន្តអគ្គិសនី នៅតំបន់ Odesa និង Mykolaiv
2025/12/13 06:53:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/13 09:30:27 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/13 05:27:14 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/12/11 02:59:21 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am