បេសកជនរុស្ស៊ី ចិន និងអ៊ីរ៉ង់ ប្រចាំអង្គការអន្តរជាតិដែលមានមូលដ្ឋាននៅទីក្រុងវីយែន បានជួបជាមួយប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) លោក Rafael Grossi មុនកិច្ចប្រជុំក្រុមប្រឹក្សាភិបាល IAEA។

លោកបានសរសេរនៅលើបណ្តាល Telegram របស់លោកថា៖«កាលពីថ្ងៃអង្គារ តំណាងអចិន្ត្រៃយ៍របស់ចិន អ៊ីរ៉ង់ និងរុស្ស៊ី បានជួបជាមួយអគ្គនាយក IAEA លោក Rafael Grossi និងក្រុមរបស់លោក ដើម្បីផ្លាស់ប្តូរទស្សនៈ មុនសម័យប្រជុំក្រុមប្រឹក្សាភិបាល IAEA នាពេលខាងមុខ»។
សម័យប្រជុំធម្មតារបស់ក្រុមប្រឹក្សាភិបាល IAEA នឹងធ្វើឡើង នៅទីក្រុងវីយែន នៅថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា។ ប្រធានបទរបស់កិច្ចប្រជុំនេះ មិនទាន់ត្រូវបានប្រកាស នៅឡើយទេ៕
