ផ្លូវជនបទនៅក្នុងស្រុកចំការលើ កំពុងជំរុញស្ថាបនាជាជំហ៊ានៗបម្រើដល់អន្តរកម្មសេដ្ឋកិច្ចនៅជនបទ

2025/11/13 02:40:29 am        274

ផ្លូវជនបទនៅក្នុងស្រុកចំការលើ ខេត្តកំពង់ចាម ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញការស្ថាបនា ជាជំហ៊ានៗ ដើម្បីបម្រើដល់អន្តរកម្មសេដ្ឋកិច្ចនៅជនបទ តាមរយៈការតភ្ជាប់ផ្លូវឱ្យមានភាពប្រទាក់ក្រឡាគ្នា ធានាដល់ការដឹកជញ្ជូន ខណៈដែលស្រុកមួយនេះគឺជាស្រុកអភិវឌ្ឍន៍លើផ្នែកកសិកម្ម។

​ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះ ត្រួតពិនិត្យ និងវាយតម្លៃ លើការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ២ ៥០០ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ ស្ថិតនៅភូមិបុសខ្នុរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ក្នុងនោះឯកឧត្តមលើកឡើងថា ជុំវិញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅតាមជនបទ ឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងបន្តកែលម្អនូវលក្ខខណ្ឌផ្សេងៗ ដើម្បីលើក កម្ពស់ការអភិវឌ្ឍនៅតាមមូលដ្ឋាន ជាពិសេសការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន, និងការផ្តល់សេវាសង្គមនានា ឆ្លើយតប ទៅនឹងតម្រូវការចាំបាច់នៅតាមជនបទ។

 ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជាក់ស្តែងការស្ថាបនាបណ្តាញផ្លូវ១ខ្សែខាងលើនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះ ក្រៅពីការធ្វើដំណើរ ផ្លូវ១ខ្សែនេះនិងបម្រើដល់អន្តរកម្មសេដ្ឋកិច្ចនៅជនបទ ព្រោះស្រុកចំការលើ គឺជាតំបន់ផលិតកម្មលើផ្នែកកសិកម្ម ដែលបាននិងកំពុងជំរុញផ្គត់ផ្គង់កសិផលលើទីផ្សារក្នុងស្រុក ក៏ដូចជាការនាំចេញផងដែរ។ ដូច្នេះតាមរយៈការស្ថាបនាផ្លូវខាងលើនេះ នឹងជួយសម្រួលដល់កសិករក្នុងការដឹកជញ្ជូនសម្ភារៈទៅចម្ការ និងការដឹកកសិផលមកកាន់គេហដ្ឋាន រោងចក្រ សហគ្រាសនានា ផងដែរ។

ជុំវិញការងារលើកកម្រិតគុណភាពផ្លូវខាងលើនេះ ឯកឧត្តមរដ្ឋលេខាធិការក៏បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្ម ក្រសួង ការពារជាតិ ដែលបានខិតខំប្រែងនៅលើការងារស្ថាបនាផ្លូវ១ខ្សែនេះ ប្រកបដោយគុណភាព។ ចំណែកនៅក្នុងគម្រោងនៃការថែទាំ ឯកឧត្តមក៏បានស្នើដល់ម្ចាស់គម្រោង ត្រូវចុះពិនិត្យ និងតាមដានឱ្យបានជាប្រចាំ ជាពិសេសត្រូវសហការជាមួយអាជ្ញារមូលដ្ឋាន ទប់ស្កាត់ចំពោះរថយន្តដឹកលើសទម្ងន់ ឬការឈួសឆាយដែលធ្វើឱ្យប៉ះពាល់ដល់ទ្រូងផ្លូវជាដើម ហើយមិនយូរមិនឆាប់ ផ្លូវនេះនឹងត្រូវ តភ្ជាប់ទៅកាន់ផ្លូវ ៧១ (ពីត្រើងមកស្រុកចំការលើ) ដើម្បីបម្រើដល់អន្តរកម្មសេដ្ឋកិច្ចជនបទឱ្យបានកាន់តែខ្លាំងក្លា៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        136
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        248

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm