ទីភ្នាក់ងារ UN ព្រមានពីមនុស្សរាប់លាននាក់ប្រឈមគ្រោះទុរ្ភិក្ស និងអំពាវនាវរកមូលនិធិបន្ថែម

2025/11/13 02:58:42 am        73

ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) ចំនួន ២ នៅថ្ងៃពុធ (ទី១២ ខែវិច្ឆិកា) នេះ បានព្រមានថា មនុស្សរាប់លាននាក់បន្ថែមទៀត ប្រឈមនឹងស្ថានភាពទុរ្ភិក្សនៅតំបន់មានវិបត្តិយ៉ាងហោចណាស់រាប់សិប ជុំវិញពិភពលោក ក្នុងនោះរួមទាំងនៅប្រទេសស៊ូដង់ និងតំបន់ហ្កាហ្សាផងដែរ ដោយបានអំពាវនាវរកមូលនិធិ ដើម្បីដោះស្រាយកង្វះខាត ស្របពេលមានការកាត់បន្ថយជំនួយអន្តរជាតិ។

នៅក្នុងរបាយការណ៍រួម កម្មវិធីស្បៀងអាហារពិភពលោក (WFP) និងអង្គការស្បៀងអាហារ និងកសិកម្ម (FAO) ក៏បានបញ្ចូលហៃទី ម៉ាលី ស៊ូដង់ខាងត្បូង និងយេម៉ែនទៅក្នុងបញ្ជីប្រទេសដែលប្រឈមនឹង «ហានិភ័យជិតកើតមានគ្រោះមហន្តរាយនៃភាពអត់ឃ្លាន» ដែលមានន័យថា គ្រោះទុរ្ភិក្ស។

ជាមួយគ្នានេះ សេចក្ដីថ្លែងការណ៍នោះ បានឲ្យដឹងទៀតថា ស្ថានភាពអត់ឃ្លាន នៅក្នុងប្រទេសចំនួន ៦បន្ថែមទៀត គឺអាហ្វហ្គានីស្ថាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ មីយ៉ាន់ម៉ានី ហ្សេរីយ៉ា សូម៉ាលី និងស៊ីរី ត្រូវបានចាត់ទុកថា ជា «ការព្រួយបារម្ភខ្ពស់»។

ទាំអ WFP និង FAO បានបញ្ជាក់ថា ពាក់ព័ន្ធនឹងស្ថានភាពនេះ កង្វះខាតមូលនិធិ សម្រាប់ជំនួយមនុស្សធម៌ «កំពុងធ្វើឲ្យមានការលំបាកយ៉ាងធ្ងន់ធ្ងរដល់ការឆ្លើយតបបន្ទាន់ ដោយជំរុញឲ្យមានការកាត់បរិមាណអាហារយ៉ាងច្រើន និងកាត់បន្ថយលទ្ធភាពទទួលបានអាហារ សម្រាប់ក្រុមមនុស្សងាយរងគ្រោះបំផុត ដោយជំនួយស្បៀងអាហារជនភៀសខ្លួន ស្ថិតក្នុងការរឹតត្បិតយ៉ាងខ្លាំង»។

ដោយអំពាវនាវរកជំនួយបន្ថែមពីរដ្ឋាភិបាលនានា និងម្ចាស់ជំនួយផ្សេងទៀត WFP និង FAO បានឲ្យដឹងថា គិតត្រឹមដំណាច់ខែតុលា មានទឹកប្រាក់តែ ១០,៥ពាន់លានដុល្លារប៉ុណ្ណោះដែលទទួលបានពីចំនួនប៉ាន់ស្មាន ២៩ពាន់លានដុល្លារដែលត្រូវការ ដើម្បីជួយមនុស្សប្រឈមគ្រោះថ្នាក់បំផុត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm