រដ្ឋមន្ត្រីសុខាភិបាលចក្រភពអង់គ្លេស បដិសេធគ្មានគម្រោងទម្លាក់លោកនាយករដ្ឋមន្ត្រី Starmer

2025/11/13 03:34:25 am        76


រដ្ឋមន្ត្រីសុខាភិបាលអង់គ្លេស លោក Wes Streeting នៅថ្ងៃពុធ (ទី១២ ខែវិច្ឆិកា) បានបដិសេធថា លោកមិនបាននិងកំពុងរៀបចំគម្រោងការ ដើម្បីទម្លាក់លោក Keir Starmer នោះឡើយ បន្ទាប់ពីសម្ព័ន្ធមិត្តរបស់នាយករដ្ឋមន្ត្រី បានប្រាប់បណ្ដាញសារព័ត៌មានថា ពួកគេបារម្ភថា ការប៉ុនប៉ងទម្លាក់មេដឹកនាំ អាចកើតឡើងនៅចុងខែនេះ បន្ទាប់ពីមានការប្រកាសកញ្ចប់ថវិកា។

លោក Starmer បានដឹកនាំគណបក្សការងាររបស់លោកឆ្ពោះទៅរកជ័យជម្នះនៃការបោះឆ្នោតដ៏ធំបំផុតមួយ ក្នុងប្រវត្តិសាស្ត្រអង់គ្លេស កាលពីឆ្នាំ២០២៤ ប៉ុន្តែត្រឹមតែ ១៦ខែក្រោយមក ក្រុមនេះបានធ្លាក់ចុះប្រជាប្រិយភាពនៅក្នុងការស្ទង់មតិ ហើយទំនងជាមិនអាចធ្វើតាមការសន្យាបោះឆ្នោតដ៏សំខាន់មួយរបស់ខ្លួន ក្នុងការបង្កើនពន្ធលើប្រាក់ចំណូលជាលើកដំបូង គិតចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៧០។

ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសជាច្រើន នៅថ្ងៃពុធ បានដកស្រង់សំដីសម្ព័ន្ធមិត្តរបស់លោក Starmer ដែលបាននិយាយថា នាយករដ្ឋមន្ត្រីនឹងតទល់ជាមួយបញ្ហាប្រឈមណាមួយ ប្រឆាំងនឹងការដឹកនាំរបស់លោក ដោយលោក Streeting និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកស្រី Shabana Mahmood បានដាក់ឈ្មោះបេក្ខជនដែលអាចជំនួសតំណែងរបស់លោក។

យ៉ាងណាក្ដី លោក Streeting បានប្រាប់វិទ្យុ BBC ថា៖ «ការផ្ដល់ព័ត៌មាននោះ គឺមិនពិតទេ»។ អំឡុងពេលនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ លោក Streeting បាននិយាយថា ការផ្ដល់ព័ត៌មានពីការប៉ុនប៉ងនេះ គឺជាការបរាជ័យដោយខ្លួនឯង ពីព្រោះពួកគេបានធ្វើឲ្យមានការចាប់អារម្មណ៍ ដែលថា លោក Starmer កំពុងបារម្ភពីការបាត់តំណែងរបស់លោក ខណៈដែលផ្ទុយទៅវិញ លោកផ្តោតលើការប្រឹងប្រែង ដើម្បីធ្វើចក្រភពអង់គ្លេសប្រសើរឡើង។

លោក Streeting បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ Sky News ថា៖ «ខ្ញុំនឹងមិនទាមទារឲ្យនាយករដ្ឋមន្រ្តីលាលែងពីតំណែងទេ។ ខ្ញុំគាំទ្រលោកនាយករដ្ឋមន្ត្រី ហើយខ្ញុំបានធ្វើបែបនេះ តាំងពីលោកជាប់ឆ្នោតជាប្រធានគណបក្សការងារម្ល៉េះ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm