ប្រព័ន្ធផ្សព្វផ្សាយពិភពលោករាយការណ៍ពីភាពតានតឹងរវាងថៃ-កម្ពុជា ក្រោយថៃបាញ់សម្លាប់ពលរដ្ឋកម្ពុជាម្នាក់

2025/11/13 04:02:55 pm        253

សារព័ត៌មានធំៗជាច្រើនលើពិភពលោកបានចុះផ្សាយព្រោងព្រាតពីភាពតានតឹងថ្មីបង្កឡើងដោយភាគីថៃលើកម្ពុជា ក្រោយមានសេចក្ដីរាយការណ៍ថាទាហានថៃបានបើកការបាញ់ប្រហារមកលើជនស៊ីវិលកម្ពុជានៅព្រំដែននៃប្រទេសទាំងពីរ។  

សារព័ត៌មាន NHK WORLD របស់ជប៉ុន បានរាយការណ៍អំពីក្រសួងការពារជាតិកម្ពុជា និយាយថា កងទ័ពថៃបានបើកការបាញ់ប្រហារនៅតំបន់ព្រំដែនកាលពីថ្ងៃពុធសប្ដាហ៍នេះ ដោយបានសម្លាប់ជនស៊ីវិលម្នាក់ និង៣នាក់ផ្សេងទៀតរងរបួស។

លោកនាយករដ្ឋមន្ត្រីកម្ពុជា Hun Manet បានថ្កោលទោសថៃនៅលើបណ្តាញសង្គម ដោយនិយាយថា ការវាយប្រហារនេះបានរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។ លោកបានអំពាវនាវឱ្យមានការស៊ើបអង្កេតឯករាជ្យ។

សារព័ត៌មាន ប្រចាំថ្ងៃ Newsday របស់អាមេរិក ដកស្រង់សម្ដីរបស់នាយករដ្ឋមន្ត្រីកម្ពុជាដោយនិយាយថា អ្នកភូមិម្នាក់ត្រូវបានសម្លាប់ខណៈការបាញ់ប្រហារបានផ្ទុះឡើងកាលពីថ្ងៃពុធតាមបណ្តោយព្រំដែនដ៍តានតឹងជាមួយថៃ ខណៈបទឈប់បាញ់សម្របសម្រួលដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ដែលបានបញ្ចប់ការប្រយុទ្ធគ្នារយៈពេលប្រាំថ្ងៃរវាងប្រទេសទាំងពីរហាក់ដូចជាកំពុងដួលរលំ។  

ជាមួយគ្នានោះ សារព័ត៌មាន Anadolu Agency របស់ទួរគី បានរាយការណ៍ថា ជនស៊ីវិលកម្ពុជាប្រាំនាក់បានរងរបួសកាលពីថ្ងៃពុធដោយការបាញ់ប្រហារតាមបណ្តោយព្រំដែនជាមួយប្រទេសថៃ ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីភាគីថៃបានផ្អាកកតិកាសញ្ញាសន្តិភាព។

ចំណែក សារព័ត៌មាន Washington Postរបស់អាមេរិក ក៏រាយការណ៍ផងដែរថា អ្នកភូមិម្នាក់ត្រូវបានសម្លាប់នៅពេលការបាញ់ប្រហារបានផ្ទុះឡើងកាលពីថ្ងៃពុធតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

មិនខុសគ្នាដែរ សារព័ត៌មាន Aqreqator របស់ អាស៊ែបៃហ្សង់ បានរាយការណ៍ថា របាយការណ៍បឋមពីអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ទាហានថៃបានបាញ់ប្រហារលើជនស៊ីវិលកម្ពុជាក្នុងភូមិព្រំដែនព្រៃចន្ទ ខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមនុស្សប្រាំនាក់រងរបួស។

កាសែត Washington Times របស់សហរដ្ឋអាមេរិកដែរ បានរាយការណ៍ថា ជម្លោះព្រំដែនកម្ពុជា -ថៃកាន់តែក្តៅគគុកម្តងទៀត ខណៈអ្នកភូមិកម្ពុជាម្នាក់ត្រូវបានរាយការណ៍ថាបានស្លាប់។

ការស្លាប់ដែលបានរាយការណ៍នេះបានកើតឡើងពីរថ្ងៃបន្ទាប់ពីទាហានថៃម្នាក់បានបាត់បង់ជើងម្ខាងដោយសារដើរជាន់មីន ខណៈកំពុងល្បាតតំបន់មួយផ្សេងទៀតាមព្រំដែន។  

Hindustan Times News ដែលជាកាសែតប្រចាំថ្ងៃភាសាអង់គ្លេសរបស់ឥណ្ឌា បានសរសេរថា មនុស្សម្នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួសនៅកម្ពុជាស្របពេលពេលមានការប៉ះទង្គិចគ្នាឡើងវិញជាមួយថៃតាមបណ្តោយព្រំដែនមានជម្លោះ។

ការសែតជាភាសាអង់គ្លេសរបស់ទីក្រុង ម៉ាកាវ បានរាយការណ៍ថា នាយករដ្ឋកម្ពុជាបាននិយាយនៅលើបណ្ដាញសង្គមFacebook ថា លោកថ្កោលទោសការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃលើជនស៊ីវិលកម្ពុជានៅភូមិព្រៃចន្ទនៅរសៀលថ្ងៃទី ១២ ខែវិច្ឆិកា ២០២៥ ដែលបណ្តាលឱ្យជនស៊ីវិលកម្ពុជាបីនាក់រងរបួស និងម្នាក់ស្លាប់។

សារព័ត៌មាន Reuters ក៏បានរាយការណ៍ផងដែរថា ជនស៊ីវិលកម្ពុជាម្នាក់ត្រូវបានសម្លាប់ ស្រប ភាពតានតឹងកើនឡើងជាថ្មីកាលពីថ្ងៃពុធសប្ដាហ៍នេះ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        222
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        263
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm