បារាំង ប្រារព្ធខួប ១០ឆ្នាំ នៃការវាយប្រហារនៅទីក្រុងប៉ារីស ដែលបានសម្លាប់មនុស្ស ១៣០នាក់

2025/11/13 05:26:58 pm        120

ប្រទេសបារាំង នៅថ្ងៃព្រហស្បតិ៍ (១៣ វិច្ឆិកា) នេះ កំពុងប្រារព្ធខួបលើកទី១០ នៃការវាយប្រហារទីក្រុងប៉ារីស ដែលនៅពេលនោះ ខ្មាន់កាំភ្លើងក្រុមរដ្ឋអ៊ិស្លាម និងជនបំផ្ទុះគ្រាប់បែកអត្តឃាត បានសម្លាប់មនុស្ស ១៣០នាក់ នៅក្នុងការវាយប្រហារតាមហាងកាហ្វេ ភោជនីយដ្ឋាន និងសាលប្រគុំតន្ត្រី Bataclan ហើយអ្នករួចជីវិតជាច្រើន នៅតែមានស្នាមរបួសផ្លូវចិត្តពីហេតុការណ៍ដ៏រន្ធត់នេះ។

ចាប់ពីម៉ោងក្នុងស្រុក ១១:៣០នាទីព្រឹក លោកប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង នឹងចូលរួមជាមួយក្រុមមន្ត្រី អ្នករួចជីវិត និងសាច់ញាតិជនរងគ្រោះ ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធអ្នកស្លាប់និងរបួស ក្នុងការវាយប្រហារ។ ព្រឹត្តិការណ៍រំលឹកវិញ្ញាណក្ខន្ធនានា ក៏បានចាប់ផ្តើមនៅកីឡដ្ឋានធំជាងគេរបស់បារាំង ហើយបន្តទៅភោជនីយដ្ឋាន និងហាងកាហ្វេដែលត្រូវបានវាយប្រហារ ក៏ដូចជាសាលប្រគំតន្រ្តី Bataclan ផងដែរ។

គួររម្លឹកថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ការវាយប្រហារទាំងនោះបានចាប់ផ្តើម ដោយការបំផ្ទុះគ្រាប់បែកអត្តឃាតនៅខាងក្រៅកីឡដ្ឋានធំជាងគេឈ្មោះ Stade de France ជាទីដែលប្រធានាធិបតីបារាំងនៅពេលនោះ គឺលោក ហ្វ្រង់ស្វ័រ ហូឡង់ រួមទាំងរដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ កំពុងទស្សនាការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិ ហើយបន្តពីក្រោយដោយការបាញ់ប្រហាររបស់ខ្មាន់កាំភ្លើងជាច្រើន នៅទីតាំងចំនួន៥ ផ្សេងទៀត កណ្តាលទីក្រុងប៉ារីស។

ក្រុមភេរវករ រដ្ឋអ៊ិស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារ ហើយជំរុញឱ្យអ្នកគាំទ្ររបស់ពួកគេ វាយប្រហារបារាំង ជុំវិញការចូលរួមរបស់ប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ នៅអ៊ីរ៉ាក់ និងស៊ីរី។ នោះជាឧប្បត្តិហេតុមានអ្នកស្លាប់ច្រើនបំផុតលើទឹកដីបារាំង ចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តប្រជាជាតិ និងជំរុញឱ្យមានវិធានការសន្តិសុខបន្ទាន់ ដែលភាគច្រើនត្រូវដាក់បញ្ចូលយ៉ាងតឹងរ៉ឹងនៅក្នុងច្បាប់ជាតិ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm