រុស្ស៊ី បានដណ្ដើមគ្រប់គ្រងទឹកដីមួយចំនួនទៀតរបស់អ៊ុយក្រែន ខណៈពង្រីកការវាយប្រហារនៅសមរភូមិជួរមុខ

2025/11/13 10:29:04 am        153

មេបញ្ជាការយោធាជាន់ខ្ពស់របស់អ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ថា កងទ័ពរុស្ស៊ីបានវាយដណ្ដើមយកបានតំបន់លំនៅឋានចំនួនបី ក្នុងតំបន់ Zaporizhzhia ភាគខាងត្បូងរបស់ប្រទេសអ៊ុយក្រែន ខណៈកងកម្លាំងរបស់ទីក្រុងមូស្គូ ពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីដណ្តើមយកទឹកដីអ៊ុយក្រែនបន្ថែមទៀត។

លោកឧត្តមសេនីយ៍ Oleksandr Syrskyi បានសរសេរនៅលើបណ្ដាញសង្គម Telegram ថា អ័ព្ទក្រាស់បានជួយឱ្យកងទ័ពរុស្ស៊ីជ្រៀតចូលទីតាំងរបស់អ៊ុយក្រែននៅតំបន់ Zaporizhzhia ដោយបន្ថែមថា អង្គភាពអ៊ុយក្រែនត្រូវបានជាប់រនៅក្នុងសមរភូមិដ៏លំបាក ដើម្បីរុញច្រានការវាយលុករបស់រុស្ស៊ី។ 

ទោះជាយ៉ាងណាក៏ដោយ លោកបានកត់សម្គាល់ថា សមរភូមិដ៏ខ្លាំងក្លាបំផុតនៅតែស្ថិតក្នុងទីក្រុង Pokrovsk របស់អ៊ុយក្រែនដែលត្រូវបានឡោមព័ទ្ធ នៅក្នុងតំបន់ Donetsk ភាគខាងកើត ជាកន្លែងដែលការប៉ះទង្គិចគ្នាជួរមុខជិតពាក់កណ្តាល បានកើតឡើងក្នុងរយៈពេល២៤ ម៉ោងមុន។

ទីក្រុង Kupiansk និង Lyman នៅក្នុងតំបន់ Kharkiv ភាគឦសានរបស់អ៊ុយក្រែនក៏បានមើលឃើញការកើនឡើងនៃការប្រយុទ្ធថ្មីៗនេះផងដែរ។

រុស្ស៊ីបានចាប់ផ្តើមវាយលុកទ្រង់ទ្រាយធំរបស់ខ្លួនទៅលើប្រទេសជិតខាងកាលពីជិតបួនឆ្នាំមុន ហើយឥឡូវនេះកាន់កាប់ប្រហែលមួយភាគប្រាំនៃដីអ៊ុយក្រែន។ ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិក មានគោលដៅលើវិស័យប្រេងរបស់រុស្ស៊ី ដែលជាឬសគល់នៃសេដ្ឋកិច្ចរុស្ស៊ី គ្រោងនឹងចូលជាធរមាននៅថ្ងៃទី ២១ ខែវិច្ឆិកា។ គោលបំណង គឺដើម្បីបង្ខំប្រធានាធិបតីរុស្ស៊ី Vladimir Putin ឱ្យទទួលយកបទឈប់បាញ់ឈានទៅការបញ្ចប់សង្គ្រាម៕

អត្ថបទដែលទាក់ទង

ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm        1
អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm        3
មន្ត្រី៖ ភ្លៀង និងព្យុះ សម្លាប់មនុស្សយ៉ាងតិច ១២១នាក់ នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន រយៈពេល ២សប្តាហ៍
2026/04/05 05:10:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

2026/04/05 08:20:22 pm
​មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
2026/04/05 06:14:31 pm
​ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
2026/04/05 05:29:39 pm
​អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
2026/04/05 05:28:57 pm
​អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
2026/04/05 05:27:39 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/05 11:29:36 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/04 11:02:08 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/05 02:29:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am