ប្រដាល់​គុន​ខ្មែរ​ចាប់ផ្ដើម​ចម្រាញ់​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២១

2022/02/15 05:04:55 pm        223

​​គុន​ខ្មែរ​៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរបានចាប់ផ្ដើម​យុទ្ធនាការ​ ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំ​២០២១ ហើយក្រោយ​ពន្យារពេល​កាលពី​ថ្មីៗដែល​ការប្រកួត​ចាប់ផ្ដើម​ពីថ្ងៃ​ទី​១៤ រហូតដល់​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២២ នៅ​កីឡដ្ឋាន​កងយោធពល​ខេមរភូមិន្ទ។​ ​ឯកឧត្តម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរមានប្រសាសន៍ថា ព្រឹត្តិការណ៍​នេះគឺជា​ការវាស់ស្ទង់​សមត្ថភាព​កីឡាករ-កីឡាការិនី លើ​ផ្នែក​បច្ចេកទេស ផ្នែក​កម្លាំងកាយ បទពិសោធន៍ និង​ដើម្បី​ជ្រើសរើស​កីឡាករ​ល្អៗសម្រាប់​ប្រមូលផ្តុំ​ជា​ក្រុម​ជម្រើសជាតិ ហ្វឹកហាត់​ត្រៀមលក្ខណៈ​សម្បត្តិ​ឱ្យ​គ្រប់គ្រាន់​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២២ នៅ​វៀតណាម​ផង ពិសេស​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា​ផង។​

​ដើម្បី​ជំរុញ​ការប្រកួត​ប្រចាំ​ឆ្នាំនេះឲ្យ​ទទួលបាន​ជោគជ័យប្រកបដោយ​ផ្លែផ្កា ប្រមុខ​សហព័ន្ធ​ដដែល​បានផ្ដល់​ការណែនាំ​មួយចំនួនដូចជា​មន្ត្រី​បច្ចេកទេស ប្រធាន​វិនិច្ឆ័យ អាជ្ញាកណ្តាល ចៅក្រម ដែលមាន​តួនាទី​ជា​អ្នកធ្វើការងារ​បច្ចេកទេស​ត្រូវ​យកចិត្តទុកដាក់​បំពេញ​តួនាទី ប្រកបដោយ​វិជ្ជាជីវៈ និង​ក្រមសីលធម៌ ផ្តល់​ភាព​សុ​ក្រឹត្យ យុត្តិធម៌ មិន​លម្អៀង មិន​ប្រកាន់​បក្ខពួក ត្រូវមាន​សុទិដ្ឋិនិយម និង​ឈរលើ​គោលការណ៍​ច្បាប់ និង​ស្មារតី​កីឡា​។ ​ចំណែក​កីឡាករ​-​កីឡាការិនីដែល​ចូលរួម​ប្រកួតត្រូវតែ​គោរព​យ៉ាង​ម៉ឹងម៉ាត់ បទបញ្ជា​នៃ​ការប្រកួតដែល​ចេញ​ដោយ​គណៈកម្មការ​រៀបចំ​ការប្រកួត ពិសេស​ការរក្សា​ទម្ងន់​តាម​ការកំណត់ និង​ថែរក្សា​សុខភាព​ផ្ទាល់ខ្លួន​ក្នុងពេល​ចូលរួម​ប្រកួត ត្រូវមាន​ក្រមសីលធម៌ ជា​កីឡាករ-កីឡាការិនី​ល្អ មាន​សេចក្តីថ្លៃថ្នូរ រក្សា​វិន័យ មាន​សណ្តាប់ធ្នាប់ ខិតខំ​ឲ្យ​អស់ពី​កម្លាំងកាយ​ចិត្ត ប្រកួត​ឲ្យ​អស់ពី​សមត្ថភាពដើម្បី​ទទួលបាន​នូវ​លទ្ធផល​ល្អ មាន​កិត្តិយស​ផ្ទាល់ខ្លួន ដើម្បី​ឆ្លើយតប​ទៅនឹង​ផែនការ និង​គោលការណ៍ដែល​ថ្នាក់ជាតិ​ចង់បាន​ទៅ​ថ្ងៃ​អនាគត​។​

​ឯកឧត្តម ហេង សុខឃ​ន អគ្គលេខាធិការ​សហព័ន្ធបាន​បញ្ជាក់ថា ការប្រកួត​កីឡាប្រដាល់​ជើងឯក​ថ្នាក់ជាតិ​ប្រចាំ​ឆ្នាំនេះមាន​សមាគម​/​ក្លិប និង​តំណាង​ក្រសួង រាជធានី​-​ខេត្ត​ចូលរួម​សរុប​ចំនួន ១៤ ដោយមាន​កីឡាករ-កីឡាការិនី​ចូល​រួស​រុ​បម ៩៥​នាក់ ប្រតិភូ គ្រូបង្វឹក ២៨នាក់ មន្ត្រី​បច្ចេកទេស ៦៥​នាក់សរុប​ទាំងអស់ ១៨៨​នាក់​។ ក្នុងនាម​គណៈកម្មការ​រៀបចំ​ការប្រកួត លោក​បាន​សន្យា​យក​អស់កម្លាំង​កាយ កម្លាំងចិត្ត ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ដើម្បី​ដឹកនាំ និង​អនុវត្ត​ការងារ​ប្រកួត​ឲ្យ​ទទួលបាន​ជោគជ័យ​៕

​អត្ថបទ៖ លី ឈុន​ឡា​

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm