មនុស្ស ២នាក់ស្លាប់ និងច្រើននាក់របួសនៅកូរ៉េខាងត្បូង បន្ទាប់ពីរថយន្តមួយគ្រឿងបើកបំបុកចូលផ្សារតាមចិញ្ចើមផ្លូវ

2025/11/13 08:15:00 pm        170

ក្រុមមន្ត្រីសង្គ្រោះបន្ទាន់បាននិយាយថា រថយន្តធុនស្រាលមួយគ្រឿង បានជិះបំបុកចូលទៅក្នុងផ្សារមួយកន្លែងនៅកូរ៉េខាងត្បូង នាថ្ងៃព្រហស្បតិ៍ (១៣ វិច្ឆិកា) នេះ ហើយបានបង្កើនល្បឿនដល់ទៅ ១៥០ម៉ែត្រ ដែលបណ្តាលឱ្យមនុស្ស ២នាក់បានស្លាប់ និង ១៨នាក់រងរបួស។

មន្ត្រីអគ្គិភ័យបាននិយាយសង្ខេបថា៖ ឧបទ្ទវហេតុនេះកើតឡើងនៅវេលាម៉ោងក្នុងស្រុកប្រហែល ១១ព្រឹក នៅផ្សារលក់ទំនិញតាមចិញ្ចើមផ្លូវឈ្មោះ Jeil មានទីតាំងនៅទីក្រុង Bucheon ចម្ងាយប្រហែល ២០គីឡូម៉ែត្រ ភាគខាងលិចនៃរដ្ឋធានីសេអ៊ូល ចំណែកអ្នកបើកបរត្រូវឃាត់ខ្លួននៅកន្លែងកើតហេតុ។

មន្ត្រីរូបនេះបន្តថា រថយន្តដឹកទំនិញបានបើកថយក្រោយ ២៨ម៉ែត្រ មុនពេលបន្ថែមល្បឿនសំដៅចូលទៅផ្សារក្នុងស្រុកមួយនោះ ហើយអ្នកបើកបរមានវ័យប្រហែល ៦០ឆ្នាំ បាននិយាយថា ដោយសារល្បឿនរថយន្តស្ទុះទៅមុខភ្លាមៗពេក ទើបកើតឧបទ្ទវហេតុ។

មន្ត្រីនគរបាលម្នាក់បាននិយាយក្នុងសន្និសីទសារព័ត៌មានថា អ្នកបើកបររូបនេះមិនមានជាតិស្រវឹងក្នុងខ្លួនទេ នៅពេលធ្វើតេស្តរកជាតិអាល់កុល។ មន្ត្រីដដែលបន្តទៀតថា សមត្ថកិច្ចនឹងប្រគល់រថយន្តទៅឱ្យក្រុមស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុនៃគ្រោះថ្នាក់៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        68
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        65
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        63

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm