IEA៖ តម្រូវការប្រេង និងឧស្ម័នរបស់ពិភពលោក អាចកើនឡើងរហូតដល់ឆ្នាំ២០៥០

2025/11/13 03:31:38 pm        204

ទីភ្នាក់ងារថាមពលអន្តរជាតិ IEA បាននិយាយកាលពីថ្ងៃពុធ (១២ វិច្ឆិកា) ថា តម្រូវការប្រេង និងឧស្ម័នសកល អាចបន្តកើនឡើងរហូតដល់ឆ្នាំ២០៥០ ដោយងាកចេញពីការរំពឹងទុកពីមុននៃការផ្លាស់ប្តូរយ៉ាងលឿនទៅប្រើឥន្ធនៈថាមពលស្អាត បន្ទាប់ពីការរិះគន់របស់សហរដ្ឋអាមេរិក ចំពោះការផ្តោតផ្នែកអាកាសធាតុរបស់ខ្លួន។

អង្គការឃ្លាំមើលសន្តិសុខថាមពល ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីសមួយនេះ ក៏បានព្យាករនៅក្នុងចក្ខុវិស័យប្រចាំឆ្នាំរបស់ខ្លួនថា ពិភពលោកទំនងជានឹងបរាជ័យក្នុងការបំពេញគោលដៅនៃការកាត់បន្ថយកំណើនសីតុណ្ហភាព ឱ្យជិតបំផុតតាមដែលអាចធ្វើទៅបាននៃកម្រិត ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហ៍កម្ម ដើម្បីបញ្ចៀសផលប៉ះពាល់ដ៏មហន្តរាយបំផុតនៃបម្រែបម្រួលអាកាសធាតុ។

ទីភ្នាក់ងារ IEA នេះស្ថិតនៅក្រោមសម្ពាធពីសហរដ្ឋអាមេរិក ដោយសារតែការផ្លាស់ប្តូររបស់ខ្លួនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ឆ្ពោះទៅរកការផ្តោតលើគោលនយោបាយថាមពលស្អាត ខណៈលោកប្រធានាធិបតី Donald Trump បានអំពាវនាវដល់ក្រុមហ៊ុនអាមេរិក ឱ្យពង្រីកផលិតកម្មប្រេង និងឧស្ម័នបន្ថែមទៀត។

នៅក្នុងចក្ខុវិស័យថាមពលពិភពលោករបស់ខ្លួន ដែលចេញផ្សាយកាលពីថ្ងៃពុធ ទីភ្នាក់ងារ IEA បានព្យាករថា "នៅក្រោមសេណារីយ៉ូគោលនយោបាយបច្ចុប្បន្ន" តម្រូវការប្រេងនឹងកើនឡើងដល់ ១១៣លានបារ៉ែលក្នុងមួយថ្ងៃ នៅពាក់កណ្តាលសតវត្សរ៍នេះ (ពោលគឺឆ្នាំ២០៥០) ដោយកើនឡើងប្រហែល ១៣% ពីការប្រើប្រាស់ឆ្នាំ២០២៤កន្លងទៅ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ ការកាន់កាប់កោះ Kharg នឹងធ្វើឲ្យកងទ័ពអាមេរិកគ្រោះថ្នាក់ ហើយសង្គ្រាមអ៊ីរ៉ង់ទំនងមិនអាចបញ្ចប់
2026/04/01 03:12:29 pm        2
និស្សិតស៊ែរប៊ីនិងក្រុមបាតុករ ប៉ះទង្គិចជាមួយនគរបាល ជុំវិញការចុះឆែកឆេរសាកលវិទ្យាល័យប៊ែលក្រាដ
2026/04/01 03:05:48 pm        1
លោក Trump នឹងទៅសវនាការតុលាការកំពូលដោយផ្ទាល់ ក្នុងសំណុំរឿងសិទ្ធិជាពលរដ្ឋអាមេរិកពីកំណើត
2026/04/01 02:58:42 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានធនាគារ AIIB ប្ដេជ្ញាបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍នានារបស់កម្ពុជា

2026/04/01 03:36:36 pm
​គ្រាប់បាល់ចុងម៉ោងរបស់ Gyokeres ជួយស៊ុយអែតឈ្នះប៉ូឡូញ ៣-២ ឡើងលេង World Cup
2026/04/01 03:30:23 pm
​ក្រសួងពាណិជ្ជកម្ម ជំរុញធ្វើពិពិធកម្មទីផ្សារ ដើម្បីឆ្លើយ​តបការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់​ផលិតផល​ជាតិ
2026/04/01 03:24:39 pm
​មកទល់ពេលនេះ នៅសល់ពលរដ្ឋភៀសសឹកជាង ៣ម៉ឺន៥ពាន់នាក់​មិនទាន់​អាច​ទៅ​ផ្ទះ​វិញ​បាន​ដោយ​សារ​យោធា​ថៃ​ឈ្លាន​ពាន ដាក់ទូកុងតឺន័រ និងបន្លាលួស
2026/04/01 03:15:25 pm
​អ្នកជំនាញ៖ ការកាន់កាប់កោះ Kharg នឹងធ្វើឲ្យកងទ័ពអាមេរិកគ្រោះថ្នាក់ ហើយសង្គ្រាមអ៊ីរ៉ង់ទំនងមិនអាចបញ្ចប់
2026/04/01 03:12:29 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/01 07:40:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/03/31 10:16:16 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/03/29 04:51:11 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am