របាយការណ៍របស់សភាអាមេរិកចោទប្រកាន់ចិនថា បានជ្រៀតជ្រែកទីផ្សាររ៉ែ

2025/11/13 11:50:49 pm        70

គណៈកម្មាធិការសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ (ទី១២ ខែវិច្ឆិកា) បានឲ្យដឹងថា ប្រទេសចិនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ បានព្យាយាមកំណត់តម្លៃរ៉ែសំខាន់ៗជាសកល ដោយប្រើការគ្រប់គ្រងរបស់ខ្លួនជាអាវុធសេដ្ឋកិច្ច ដើម្បីពង្រីកវិស័យផលិតកម្ម និងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់ខ្លួន។

ការចោទប្រកាន់ដែលមាននៅក្នុងរបាយការណ៍ចំនួន ៥០ទំព័រ ពីគណៈកម្មាធិការជ្រើសរើសសភាអាមេរិកនៃគណបក្សទាំង២ ស្តីពីប្រទេសចិន និងដែលត្រូវបានពិនិត្យដោយសារព័ត៌មាន Reuters បន្ថែមទៅលើសារជាបន្តបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនដែលរិះគន់ការផ្លាស់ប្តូររបស់ទីក្រុងប៉េកាំងនៅក្នុងទីផ្សាររ៉ែសំខាន់ៗ។

ទាំងលោកប្រធានាធិបតី Donald Trump និងអ្នកកាន់តំណែងមុនរបស់លោក គឺលោក Joe Biden ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានព្យាយាមរារាំងការត្រួតត្រារបស់ប្រទេសចិន ក្នុងវិស័យរ៉ែសំខាន់ៗ។

របាយការណ៍នីតិប្បញ្ញត្តិរបស់គណៈកម្មាធិការនេះ មានគោលបំណងចង់រៀបចំក្រឹត្យប្រធានាធិបតីឲ្យទៅជាច្បាប់ជាធរមាន ដោយមានអនុសាសន៍ផ្សេងៗ ក្នុងនោះរួមមានទាំងការគ្រប់គ្រងតម្លៃ និងការពង្រីកការត្រួតពិនិត្យរបស់រដ្ឋាភិបាលលើទីភ្នាក់ងាររាយការណ៍តម្លៃ។

ស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការអត្ថាធិប្បាយ ទាក់ទងនឹងរបាយការណ៍នេះ។ នៅមុននេះ ប្រទេសចិនបានចោទប្រកាន់សហរដ្ឋអាមេរិកថា បានផ្ដល់ព័ត៌មានមិនត្រឹមត្រូវ ជុំវិញការគ្រប់គ្រងការនាំចេញរ៉ែកម្ររបស់ទីក្រុងប៉េកាំង និងបង្កឲ្យមានការភ័យស្លន់ស្លោ ចំពោះបញ្ហានេះ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        7
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm