រដ្ឋមន្ត្រីការបរទេសទួរគី៖ ក្រុមនហាម៉ាសបង្ហាញឆន្ទៈក្នុងការចាត់វិធានការឈានទៅរកបទឈប់បាញ់យូរអង្វែង

2025/11/14 12:00:52 am        67

រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បាននិយាយកាលពីថ្ងៃពុធថា ក្រុមហាម៉ាស បានបង្ហាញ  ឆន្ទៈក្នុងការចាត់វិធានការលក្ខណៈស្ថាបនាឆ្ពោះទៅរកបទឈប់បាញ់យូរអង្វែង នៅក្នុងតំបន់ហ្កាហ្សា ដោយជំរុញឲ្យអ៊ីស្រាអែលអនុម័តវិធីសាស្រ្តដូចគ្នា ដើម្បីធ្វើឲ្យសន្តិភាពអាចកើតឡើង។

លោក Fidan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយនៅក្នុងរដ្ឋធានីទួរគី ជាមួយរដ្ឋមន្ត្រីការបរទេសអេហ្ស៊ីបលោក Badr Abdelatty ដែលកំពុងធ្វើទស្សនកិច្ចថា៖«ក្រុមហាម៉ាស កំពុងបង្ហាញពីឆន្ទៈរបស់ខ្លួន ក្នុងការចាត់វិធានការក្នុងន័យស្ថាបនា ដើម្បីធានាថា ការឈប់បាញ់នេះ មានលក្ខណៈអចិន្ត្រៃយ៍។ អ៊ីស្រាអែល គួរតែមានការព្រមព្រៀងដូចគ្នា»។

លោក Fidan បានបញ្ជាក់ថា តំបន់ហ្កាហ្សា គឺជាផ្នែកមួយដែលមិនអាចបំបែកចេញពីប៉ាឡេស្ទីនបាន ហើយត្រូវតែត្រូវបានចាត់ទុកបែបនេះ ដោយសហគមន៍អន្តរជាតិ។

លោកក៏បានប្រកាសផងដែរថា នាវាជំនួយមនុស្សធម៌របស់ទួរគីមួយគ្រឿង បានចាកចេញពីកំពង់ផែ Mersin ទៅកាន់កំពង់ផែ El Arish របស់អេហ្ស៊ីប ដើម្បីដឹកជញ្ជូនសម្ភារៈទៅកាន់តំបន់ហ្កាហ្សា ហើយបានបញ្ជាក់ថា ទួរគីនឹងចូលរួមក្នុងសន្និសីទហ្កាហ្សានាពេលខាងមុខ ដែលរៀបចំដោយអេហ្ស៊ីប៕

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        18
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        37
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        36

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm