ចិនជំរុញឲ្យនាយករដ្ឋមន្រ្តីជប៉ុនកែសម្រួលឡើងវិញសេចក្តីអត្ថាធិប្បាយគួរឲ្យស្អប់ខ្ពើមពាក់ព័ន្ធនឹងកោះតៃវ៉ាន់

2025/11/14 01:43:54 am        70

នៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងការបរទេសចិន បានទាមទារឲ្យនាយករដ្ឋមន្រ្តីជប៉ុនលោកស្រី Sanae Takaichi កែសម្រួលឡើងវិញនូវអ្វីដែលខ្លួនចាត់ទុកថាជាសេចក្តីអត្ថាធិប្បាយពាក់ព័ន្ធនឹងកោះតៃវ៉ាន់ដ៏គួរឲ្យស្អប់ខ្ពើម ហើយពួកគេបានព្រមានថា ជប៉ុននឹងមានផលវិបាក ។

លោកស្រី Takaichi បង្កឲ្យមានជម្លោះផ្នែកការទូតជាមួយទីក្រុងប៉េកាំង ក្រោយសេចក្តីអត្ថាធិប្បាយរបស់លោកស្រីនៅក្នុងសភាកាលពីសប្តាហ៍មុនថា ការវាយប្រហាររបស់ចិនលើកោះតៃវ៉ាន់ អាចនឹងធ្វើឲ្យមានស្ថានភាពគំរាមកំហែងដល់ការរស់រាន និងបង្កឲ្យមានការឆ្លើយតបយោធាដែលអាចកើតមានពីទីក្រុងតូក្យូ ។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian និយាយក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំងថា លោកស្រី Takaichi បដិសេធន៍ចោលនូវការកែប្រែសេចក្តីអត្ថាធិប្បាយរបស់លោកស្រី ក្រោយការដាក់កំណត់ទូតតវ៉ាយ៉ាងម៉ឺងម៉ាត់ ដោយជំរុញឲ្យទីក្រុងតូក្យូកែសម្រួលសកម្មភាពរបស់ខ្លួនជាបន្ទាន់ ។

សូមបញ្ជាក់ថា ទីក្រុងប៉េកាំងបានចាត់ទុកកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យថាជាកោះផ្តាច់ខ្លួនរបស់ខ្លួន ហើយពួកគេពុំច្រានចោលនោះឡើយ ក្នុងការប្រើប្រាស់កម្លាំង ដើម្បីគ្រប់គ្រងកោះមួយនេះ ។ អាជ្ញាធរកោះតៃវ៉ាន់ បដិសេធន៍ចោលអំណះអំណាងរបស់ទីក្រុងប៉េកាំង ហើយពួកគេនិយាយថា មានតែពលរដ្ឋរបស់ខ្លួនប៉ុណ្ណោះ ដែលអាចសម្រេចចិត្តលើអនាគតកោះមួយនេះបាន ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        303
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        302
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        293

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm