ស្រ្តីម្នាក់នៅតំបន់ហ្កាហ្សាដែលមានភ្នែកពិការភាពនៅក្នុងការវាយប្រហារតាមច្រកអាកាសរបស់អ៊ីស្រាអែល បានបើកហាងនំ ដើម្បីបំពេញតម្រូវការ និងរក្សាក្តីសង្ឃឹមរបស់គាត់ឲ្យមានជីវិតនៅពេលអនាគត ។
អ្នកស្រី Warda Abu Jarad វ័យ ៥១ឆ្នាំ ស្ថិតនៅក្នុងចំណោមជនប៉ាឡេស្ទីន ១៧០.៦៩៨នាក់ ដែលបានរងរបួសនៅតំបន់ហ្កាហ្សា ចាប់តាំងពីអ៊ីស្រាអែលចាប់ផ្តើមសង្រ្គាមប្រល័យពូជសាសន៍របស់ខ្លួនលើដែនដីមួយនេះ កាលពីខែតុលា ឆ្នាំ ២០២៣ ។

អ្នកស្រី Abu Jarad ពន្យល់ថា អ្នកស្រីបាត់បង់ភ្នែកទាំងសងខាង ពេលដែលផ្ទះរបស់គាត់ រងការទម្លាក់គ្រាប់បែកដោយយោធាអ៊ីស្រាអែល បណ្តាលឲ្យកម្ទេចកម្ទីធ្លាក់លើភ្នែករបស់គាត់ ។
អ្នកស្រីនិយាយថា ផ្សែងពីការទម្លាក់គ្រាប់បែកបានធ្វើឲ្យគាត់លែងមើលឃើញទាំងស្រុង ។
ថ្លែងចេញពីសំពត់តង់នៅទីក្រុង Deir el-Balah ស្ថិតនៅភាគកណ្តាលហ្កាហ្សា ស្រ្តីជាម្តាយរូបនេះ និយាយប្រាប់កាសែត Al Jazeera ថា អ្នកស្រីកំពុងសម្របខ្លួននឹងភាពងងឹតភ្នែក ហើយត្រូវការនរណាម្នាក់នាំផ្លូវគាត់ទៅកាន់ទីកន្លែងដែលគាត់ចង់ទៅពីកន្លែងមួយទៅកាន់កន្លែងមួយទៀត ។
អ្នកស្រីបន្តថា សូម្បីនៅក្នុងសំពត់តង់ ពេលដែលគាត់ចង់ចេញ អ្នកស្រីត្រូវរង់ចាំនរណាម្នាក់ឲ្យជួយនាំផ្លូវគាត់ ។ គាត់ព្យាយាមចូលក្នុងសំពត់តង់ម្តង ក៏បុកត្រូវក្បាល និងមានអ្វីធ្លាក់ចុះមកក្រោម ដូច្នេះហើយឥឡូវនេះ គាត់ហាក់ស្និតបន្តិចជាមួយដី ដោយប្រើជើង ដើម្បីដឹងថា មានអ្វីនៅមុខរបស់គាត់ ៕
