ស៊ីរីបើកស្ថានទូតឡើងវិញ នៅទីក្រុងឡុងដ្រ៍ ក្រោយបិទអស់រយៈពេលជាច្រើនឆ្នាំ

2025/11/14 03:10:26 am        138


ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី SANA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (ទី១៣ ខែវិច្ឆិកា) នេះថា រដ្ឋមន្ត្រីក្រសួងការបរទេស និងជននិរទេសរបស់ស៊ីរី លោក Asaad al-Shaibani បានបើកស្ថានទូតរបស់ប្រទេសលោកឡើងវិញ នៅចក្រភពអង់គ្លេស។

សារព័ត៌មាននេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស និងជននិរទេស លោក Asaad Hassan al-Shaibani នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហូតទង់ជាតិនៅពីលើស្ថានទូតស៊ីរី ក្នុងទីក្រុងឡុងដ្រ៍ ដែលជាការបង្ហាញពីការបើកបេសកកម្មឡើងវិញ បន្ទាប់ពីបិទអស់រយៈពេលជាច្រើនឆ្នាំ។

ហើយលោក Al-Shaibani បានសម្តែងក្តីសង្ឃឹមថា ការបើកដំណើរការឡើងវិញនេះ នឹងឈានទៅរកយុគសម័យថ្មីមួយ ហើយជួយឲ្យស៊ីរីស្តារតួនាទីរបស់ខ្លួនឡើងវិញ នៅឆាកអន្តរជាតិ។

តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម X ជាមួយនឹងរូបភាពរបស់លោកនៅលើយ៉ររបស់ស្ថានទូត លោកបានសរសេររៀបរាប់ថា៖ «បន្ទាប់ពីមានភាពឯកោជាច្រើនឆ្នាំដែលត្រូវបានបង្កើតឡើងដោយរបបរបស់លោក (Bashar) al-Assad ថ្ងៃនេះ យើងបើកស្ថានទូតស៊ីរីឡើងវិញហើយ នៅទីក្រុងឡុងដ្រ៍។ ស៊ីរីត្រឡប់មកកាន់ពិភពលោកវិញហើយ ក្រោមអត្តសញ្ញាណសេរីភាពរបស់ខ្លួន»។

គួរបញ្ជាក់ថា ចក្រភពអង់គ្លេសបានដកទណ្ឌកម្មរបស់ខ្លួន ដែលដាក់លើប្រធានាធិបតីស៊ីរី លោក Ahmed al-Sharaa កាលពីសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm        8
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm