អង្គការជំនួយនីហ្សេរីយ៉ា ជួយក្មេងៗដែលរងការចោទប្រកាន់ថាចេះអំពើអាបធ្មប់ឲ្យកសាងជីវិតថ្មី

2025/11/14 03:31:48 am        64

នៅជម្រករបស់អង្គការជំនួយ CRARN សិស្សវ័យ ១៣ឆ្នាំម្នាក់ បានរំឭកដល់បទពិសោធន៍ដ៏គួររន្ធត់របស់ខ្លួន ។ នៅវ័យ ៩ឆ្នាំ ម្តាយរបស់ក្មេងប្រុស បាននាំរូបគេទៅកាន់កម្ពោតព្រៃ ហើយនិងបានវាយប្រហាររូបគេនឹងពូថៅ ធ្វើឲ្យក្មេងប្រុសរងរបួសក. ស្មា និងខ្នង ហើយបន្ទាប់មកយកស្មៅគ្របពីលើរូបគេ និងទុកឲ្យរូបគេស្លាប់ ។ ក្មេងប្រុសម្នាក់នេះ ត្រូវបានចោទប្រកាន់ថាចេះអំពើអាបធ្មប់ដោយគ្រូគង្វាលម្នាក់ នៅព្រះវិហារក្នុងស្រុក ។

ក្មេងប្រុសម្នាក់នេះ និយាយទាំងទឹកភ្នែកថា ខ្ញុំនៅក្នុងកម្ពោតព្រៃរយៈពេល ៣ថ្ងៃ ។ ខ្ញុំមិនអាចដើរបាននោះទេ ខ្ញុំប្រើជង្គង់របស់ខ្ញុំដើម្បីលូនដល់ផ្លូវ ។

អ្នកដើរឆ្លងកាត់ម្នាក់ បានប្រទះឃើញក្មេងប្រុស ឲ្យនំបុ័ងក្មេងប្រុសបរិភោគ និងនាំក្មេងប្រុសទៅកាន់មន្ទីរពេទ្យ ។ ក្រោយព្យាបាលរួច ក្មេងប្រុសម្នាក់នេះ ត្រូវបាននាំទៅកាន់មជ្ឈមណ្ឌលស្តារនីតិសម្បទា ជាទីដែលក្មេងប្រុសរស់នៅបច្ចុប្បន្ន ហើយនិងបានចូលរៀន ។ ក្មេងប្រុស ចង់ក្លាយជាមេធាវី ដើម្បីឲ្យរូបគេអាចប្តឹងម្តាយរបស់ខ្លួនវិញ ។

ក្មេងប្រុសមិនមែនត្រឹមតែជាជនរងគ្រោះម្នាក់ប៉ុណ្ណោះទេ ។ ក្មេងស្រី Faith គឺជាអ្នករស់រានម្នាក់ទៀត បានប្រឈមការចោទប្រកាន់ស្រដៀងគ្នា ។ ក្មេងស្រី Faith រត់គេចចេញពីផ្ទះរបស់នាងនៅរដ្ឋ Akwa Ibom ក្រោយពុំបានទទួលអាហារអស់រយៈពេលជាច្រើនថ្ងៃ ។ នាងត្រូវបានចោទប្រកាន់ដោយម្តាយមីងរបស់នាង នៅវ័យ ១៣ឆ្នាំ ថាជាមេធ្មប់ ធ្វើឲ្យគ្រួសាររបស់គាត់គ្មានសំណាង ។

បច្ចុប្បន្នក្នុងវ័យ ១៩ឆ្នាំ នាង Faith បានសិក្សាផ្នែកបច្ចេកវិទ្យាមន្ទីរពិសោធន៍វិទ្យាសាស្ត្រនៅសាលាពហុបច្ចេកទេស ស្ថិតក្នុងទីក្រុង Eket នៅរដ្ឋ Akwa Ibom ហើយនាងមានមហិច្ឆិតាចង់ក្លាយជាវេជ្ជបណ្ឌិត ។ ការផ្លាស់ប្តូរជោគវាសនារបស់នាង Faith បានកើតមាន ក្រោយដើរចម្ងាយ ២០គ.ម ដោយគ្មានអាហារទទួលទាន នាងជ្រកកោននៅក្នុងជម្រកគ្រប់គ្រងដោយអង្គការ CRARN ដែលជាក្រុមជំនួយជួយក្មេងៗរងការចោទប្រកាន់ថាចេះអំពើអាបធ្មប់ ។

ក្មេងស្រី Faith ស្ថិតនៅក្នុងចំណោមក្មេងស្រីប្រហែល ២០០នាក់ ដែលត្រូវបានគេចោទប្រកាន់ថាចេះអំពើអាបធ្មប់កាលនៅក្មេង ហើយត្រូវបានជួយសង្រ្គោះដោយក្រុម CRARN ដើម្បីទទួលបានការសិក្សាថ្នាក់ខ្ពស់ចាប់តាំងពីឆ្នាំ ២០០៣រហូតមក ។

អង្គការ CRARN ដែលមានន័យពេញថា អង្គការបណ្តាញសិទ្ធិកុមារ និងស្តារនីតិសម្បទា បានប៉ាន់ប្រមាណថា ក្មេងៗនីហ្សេរីយ៉ាជាង ៣ម៉ឺននាក់ ប្រឈមនឹងការចោទប្រកាន់ថាចេះអំពើអាបធ្មប់ ក្នុងរយៈពេលជាង ២ទសវត្សរ៍កន្លងមកនេះ ៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        8
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        15
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        17

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm