លោក Bashar Azar គឺជាម្ចាស់ក្រុមហ៊ុនអារហ័ណ-នីរហ័ណ នៅទីក្រុងដាម៉ាស និយាយថា លោកបានសម្លឹងមើលការផ្លាស់ប្តូរ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន ផ្អាកការដាក់ទណ្ដកម្មច្បាប់ Caesar លើប្រទេសស៊ីរី ។
រយៈពេល ២ថ្ងៃ ក្រោយការប្រកាសរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិក ខណៈដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump និងប្រធានាធិបតីស៊ីរីលោក Ahmed al-Sharaa ជួបគ្នានៅសេតវិមាន លោក Azar និយាយថា ភ័ស្តុតាងគឺសកម្មនៅកំពង់ផែ មាននូវភាពខុសប្លែកគ្នាពីមុន ។
លោក Azarនិយាយថា ពួកយើងនៅប្រតិបត្តិការតាមវិធីដដែល តាមបៀបដែលអ្នកគ្រប់គ្រងកិច្ចការជំនួញរបស់អ្នកតាមរយៈធនាគារ ហាងប្តូរប្រាក់ និងការផ្ទេរប្រាក់ ហើយនិងផ្លាស់ប្តូររបៀបផ្ទេរប្រាក់ ឬធនាគារ ។
លោកបន្តថា មកទល់នឹងពេលឥឡូវនេះ ធនាគារស៊ីរី មិនទាន់អាចផ្តល់ការផ្ទេរប្រាក់ SWIFT ដោយផ្ទាល់ ពីគណនីរបស់អ្នកបានឡើយ ហើយនិងផ្ទេរប្រាក់ ដូច្នេះហើយពួកយើងនៅប្រើប្រាស់ធនាគារនៅក្រៅប្រទេសស៊ីរី ដូចជាធនាគារនៅទីក្រុងឌូបៃ នៅប្រទេសលីបង់ អ៊ីរ៉ាក់ និងប្រទេសទួរគី ។
ម្ចាស់ធុរកិច្ចស៊ីរីសម្លឹងមើលការផ្លាស់ប្តូរ ក្រោយពេលសហរដ្ឋអាមេរិកដកចេញទណ្ឌកម្មមួយចំនួន
កាលពីថ្ងៃចន្ទ លោក Trump
ម្ចាស់ធុរកិច្ចស៊ីរីសម្លឹងមើលការផ្លាស់ប្តូរ ក្រោយពេលសហរដ្ឋអាមេរិកដកចេញទណ្ឌកម្មមួយចំនួនបានសន្យាធ្វើអ្វីៗគ្រប់បែបយ៉ាងដែលលោកអាចធ្វើបាន ដើម្បីធ្វើឲ្យស៊ីរីជោគជ័យ ក្រោយជំនួបជាប្រវត្តិសាស្រ្តជាមួយលោក Sharaa គឺជាអតីតមេបញ្ជាការក្រុមអាល់កៃដា ដែលកាលពីពេលកន្លងតៅត្រូវបានដាក់ទណ្ឌកម្មដោយទីក្រុងវ៉ាស៊ីនតោនថា ជាភេរវករបរទេស ។
ដំណើរទស្សនកិច្ចរបស់លោក Sharaaទៅកាន់ទីក្រុងវ៉ាស៊ីនតោន បានបញ្ចប់ឆ្នាំដ៏គួរឲ្យភ្ញាក់ផ្អើលមួយសម្រាប់មេដឹកនាំធ្លាប់ជាឧទ្ទាម ដែលបានផ្តួលរំលំរបបរបស់មេដឹកនាំផ្តាច់ការលោក Bashar al-Assad ហើយចាប់តាំងពីពេលនោះមក រូបលោកបានធ្វើដំណើរជុំវិញពិភពលោក ព្យាយាមធ្វើឲ្យរូបលោកក្លាយជាមេដឹកនាំនិយមកណ្តាល ដែលចង់បង្រួបបង្រួមប្រទេសរបស់លោក ដែលរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម ក៏ដូចជាបញ្ចប់ភាពឯកោលើឆាកអន្តរជាតិអស់រយៈច្រើនទសវត្សរ៍ ៕