កម្ពុជាត្រៀមរួចរាល់ដើម្បីដឹកនាំកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន

2022/02/15 06:51:55 pm        464

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្នុងនាមប្រេសិតពិសេសរបស់កម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ នឹងធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃ ទី១៥-១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសណ្ឋាគារ​ សូហ្វីតែល រាជធានីភ្នំពេញ ជាទម្រង់ចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ។

តាមការគ្រោងទុក ពាក់ព័ន្ធនឹងកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ានរយះពេល៣ថ្ងៃ នា​ល្ងាចនេះ​នឹងមានការទទួលស្វាគមន៍វត្ត​មានរបស់រដ្ឋមន្រ្តីការបរទេសអាស៊ានដែលអញ្ជើញ​ចូលរួម​ដោយផ្ទាល់នៅកម្ពុជាពីសំណាក់លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការក្រសួងការបរទេស។

ដោយឡែកនៅព្រឹកថ្ងៃទី១៦ស្អែក ​នឹងចាប់ផ្តើមដំណើរការជាផ្លូវការកិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្រ្តី​ការ​បរទេស​អាស៊ាន ហើយកិច្ចប្រជុំ​នេះនឹង​បន្តដល់ថ្ងៃទី១៧ មួយព្រឹកដូចគ្នា បន្ទាប់ពីនោះនៅ​រសៀល​ថ្ងៃដដែល ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជានឹងធ្វើ​សន្និសីទ​សារព័ត៌មាន​ជុំវិញលទ្ធផលនៃកិច្ចប្រជុំចង្អៀត​ដែលបានធ្វើឡើងរយៈពេល២ថ្ងៃកន្លងមក។

កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ​នឹងពិនិត្យមើលឡើងវិញនូវការសម្រេចនានារបស់​ថ្នាក់​ដឹកនាំនៅ​ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៨ ​និងលើកទី៣៩ សំដៅធ្វើការផ្លាស់ប្តូរទស្សនៈគ្នា​លើមធ្យោបាយ ​ដើម្បីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនង​ខាង​ក្រៅជាមួយដៃគូសន្ទនានានា ខណៈពេល​អាស៊ាន​បានថែរក្សា ​និងលើកកម្ពស់មជ្ឈភាព សាមគ្គីភាព ​និងឯកភាពអាស៊ាន ព្រមទាំង​ពិភាក្សាគ្នា​អំពីរបៀប និងវិធីសាស្រ្ត ដើម្បីកៀរគរកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការកសាង​សហគមន៍អាស៊ានមួយ ដែលកាន់តែធន់រឹងមាំប្រកប​ដោយថាមពល ហើយពោរពេញដោយ​សន្តិភាព ​និងវិបុលភាព។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងឋានៈកម្ពុជាជាប្រធានអាស៊ានឆ្នាំ២០២២ ឯកឧត្តម ឧបនាយក​រដ្ឋមន្ត្រី ប្រាក់ សុខុន គ្រោងនឹងលើកឡើងអំពីសមិទ្ធផលសំខាន់ៗ ដែលនឹងត្រូវសម្រេចបាន​ក្នុង​អំឡុងពេលភាពជាប្រធានអាស៊ានរបស់កម្ពុជា ​ក្រោមមូលបទ «អាស៊ាន រួមគ្នាធ្វើ៖ ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់គ្នា» ​ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមជាយុទ្ធសាស្រ្ត ដែលកំពុងកើត​ឡើង​នៅក្នុងតំបន់ រួមមាន ការគ្រប់គ្រងជំងឺរាតត្បាតកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាព និងដំណើរ​ការស្តារ​ឡើងវិញ​ប្រកប​ដោយបរិយាប័ន្ន ​ការប្រកួត​ប្រជែង​ភូមិសាស្រ្ត-នយោបាយ​ បញ្ហាជាប្រពៃណី និងមិនប្រពៃណី​ដែលមានស្រាប់ ​និងការពង្រឹងភាពស្អិតរមួត ​មជ្ឈភាព ​និងភាពធន់រឹងមាំ​របស់​អាស៊ាន៕អត្ថបទ៖ សេក ឧត្តម


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        231
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm