អាមេរិក អនុម័តលទ្ធភាពនៃការលក់យោធា ៣៣០លានដុល្លារ ឱ្យកោះតៃវ៉ាន់ ជាលើកដំបូងក្រោមរដ្ឋបាលលោក Trump

2025/11/14 05:47:16 pm        152

មន្ទីរបញ្ចកោណ បាននិយាយកាលពីយប់ថ្ងៃព្រហស្បតិ៍ (១៣ វិច្ឆិកា) ថា ក្រសួងការបរទេសសហរដ្ឋអាមេរិក បានអនុម័តលទ្ធភាពនៃការលក់គ្រឿងយុទ្ធោបករណ៍បរទេស ទៅឱ្យកោះតៃវ៉ាន់ នូវគ្រឿងបន្លាស់ និងគ្រឿងជួសជុលយន្តហោះចម្បាំង ក្នុងតម្លៃ ៣៣០លានដុល្លារ នៅក្នុងអ្វីដែលអាចជាលទ្ធភាពទិញលក់បែបនេះជាលើកដំបូងបំផុត ចាប់តាំងពីលោកប្រធានាធិបតីអាមេរិក Donald Trump ចូលកាន់តំណែងជាថ្មីនៅក្នុងខែមករា មក។

មន្ទីរបញ្ចកោណ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា "ការទិញលក់ដែលបានស្នើឡើងនេះ នឹងពង្រឹងសមត្ថភាពរបស់អ្នកទទួល ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ននិងអនាគត ដោយរក្សាការត្រៀមខ្លួនប្រតិបត្តិការនៃកងយន្តហោះចម្បាំង F-16, C-130 របស់អ្នកទទួល" និងយន្តហោះដទៃទៀត។ មន្ទីរបញ្ចកោណបន្ថែមថា "ការទិញលក់ដែលបានស្នើឡើងនេះ គឺស្របតាមច្បាប់ និងគោលនយោបាយរបស់សហរដ្ឋអាមេរិក"។ 

ការប្រកាសនៃលទ្ធភាពលក់សព្វាវុធនេះ បានកើតឡើងបន្ទាប់ពីលោក Trump និងប្រធានាធិបតីចិន លោក Xi Jinping បានជួបពិភាក្សាគ្នាកាលពីចុងខែតុលា នៅកូរ៉េខាងត្បូង ក្នុងកិច្ចប្រឹងប្រែងដើម្បីទទួលបានកិច្ចព្រមព្រៀងពាណិជ្ជកម្ម។

គួរឱ្យដឹងថា សហរដ្ឋអាមេរិក មានចំណងផ្លូវច្បាប់ក្នុងការផ្តល់ឱ្យកោះតៃវ៉ាន់ នូវមធ្យោបាយការពារខ្លួន។ ប្រទេសចិន តែងរិះគន់ជំនួយយោធារបស់អាមេរិក ដល់កោះនេះ ដោយនិយាយថា កញ្ចប់ជំនួយទាំងឡាយ បានរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើ "គោលការណ៍ចិនតែមួយ" និងបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍រួមរវាងចិន និងសហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm