សហជីពនៅកម្ពុជា៖ ក្រសួង​ការងារ​សកម្ម​ក្នុង​ការ​រក​ការងារ​ជូន​ពលករ​ខ្មែរ​ដែល​ទើប​ត្រឡប់​មក​ពី​ថៃ ​និងអំពាវនាវ​ពលករ​មិនទាន់មានការងារ​ចូលរួម​ពិព័រណ៍​ការងារ​ស្អែកនេះ

2025/11/14 06:29:25 pm        296

ក្រុមសហជីពធំៗនៅកម្ពុជា បានកោតសរសើរនូវភាពសកម្ម និង​វិធាន​ការ​ច្បាស់​លាស់រ​បស់​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្នុង​ការ​រក​ការ​ងារ​ជូន​ដល់​បងប្អូនពលករខ្មែរដែលបានត្រឡប់មកពីថៃ និងអំពាវ​នាវ​ដល់​បង​ប្អូន​អតីត​ពលករ​ទាំង​អស់​ដែល​មិន​ទាន់មានការងារធ្វើ សូមចូលរួម​ពិព័រណ៍​ការងារ​របស់​ក្រសួង​ការងារ​ដែល​បន្ត​រៀប​ចំ​ជា​បន្តបន្ទាប់។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់នៅថ្ងៃទី១២ ខែវិច្ឆិកានេះថា ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានយកចិត្តទុកដាក់ជាខ្លាំងក្នុងការសម្របសម្រួល ចំពោះ​ការ​ធ្វើ​ដំណើរ​វិលត្រឡប់របស់បងប្អូនពលករមកពីថៃ ធ្វើយ៉ាងណាឱ្យពួកគាត់ទទួលបានសុវត្ថិភាព ទាំង​នៅ​តាមច្រកព្រំដែន ក៏ដូចជាការធ្វើដំណើរទៅកាន់ស្រុកកំណើត។ បន្ទាប់មកក្រសួងការងារ ក៏​បានដាក់ចេញនូវវិធានការជាច្រើន ដើម្បីផ្ដល់ឱកាសការងារជូនពួកគាត់ ហើយគិ​ត​ត្រឹម​ចុង​ខែ​តុលា ​ពលករខ្មែរត្រឡប់មកពីថៃជាង ៣៤ម៉ឺននាក់ហើយ បានទទួលការងារធ្វើ ដែលជា​ចំនួន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

លោក សំ សឿន បានថ្លែងថា «ក្នុងនាមសហជីព ក៏សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ថ្លែង​អំណរ​គុណដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងការខិតខំប្រឹងប្រែង និងយក​ចិត្ត​ទុកដាក់​ខ្ពស់បំផុតចំពោះប្រជាពលរដ្ឋ និងកម្មករ-និយោជិត ក៏ដូចជាពលករ​ត្រឡប់​មក​ពី​ប្រទេស​ថៃ ជាពិសេសការទទួលបាននូវឱកាសការងារថ្មីៗ ជាង៣៤ម៉ឺននាក់»។

ចំណែកលោក គង់ អាទិត្យ ប្រធានសហភាពការងារកម្ពុជា មើលឃើញថា ក្រសួងការងារ បាន​ដាក់​ចេញនូ​វវិធានការជាច្រើន ដើម្បីជួយ​សម្រប​សម្រួល​ដល់​បងប្អូន​ពលករ​ខ្មែរ​ត្រឡប់​មក​ពី​ថៃ​វិញ​ ដោយទទួលបានប្រសិទ្ធភាពល្អប្រសើរ។ លោកថា «យើងឃើញថា ការជួយ​រក​ការងារ​ឱ្យ​ក្នុង​រយៈ​ពេល​ខ្លី​បាន៣៤ម៉ឺននាក់ហ្នឹង គឺជាលទ្ធផលជាក់ស្ដែងលើសពីការរំពឹងទុក ព្រោះយើង​ដឹង​ហើយ​ថា ភ្លាមៗវាមិនជារឿងដែលស្រួលក្នុងការទៅរកការងារជូនមនុស្ស៣០ម៉ឺននាក់ជាងនោះទេ ចឹង​ខាងសហជីពយើងយល់ឃើញថា នេះជាលទ្ធផលល្អ»។

រីឯលោក អ៊ុន ដារ៉ា ប្រធានសហភាពសហជីពកម្ពុជាពន្លឺកម្មករ បានកត់សម្គាល់ឃើញថា ក្រសួង​ការ​ងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល បានខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ ក្នុងការសម្របសម្រួលដល់បងប្អូនពលករដែលត្រឡប់មកពីប្រទេសថៃ។

លោក អ៊ុន ដារ៉ា បានបន្ថែមថា ក្រសួងការងារ បានបែងចែកវិធានការតាមជំហាននីមួយៗ និងផែន​ការ​ច្បាស់លាស់ ក្នុងជួយស្វែងរកការងារឱ្យបងប្អូនពលករធ្វើ។ លោកថា «យើង​មើល​ឃើញ​ថា រដ្ឋមន្ត្រីក្រសួងការងារ ពិតជាបានរៀបចំផែនការយ៉ាងច្បាស់លាស់ ហើយ​ដែល​អាច​ធ្វើ​ឱ្យ​បង​ប្អូនយើងដែលមកពីប្រទេសថៃវិញ ទទួលបានការងារល្អ ហើយកិច្ចការ​ដែល​ធ្វើ​ទៅ​មាន​ប្រសិទ្ធ​ភាពខ្ពស់»។

សម្រាប់លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ក៏បាន​កត់​សម្គាល់​ឃើញ​​ថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានឯកឧត្ដម ហេង សួរ ជារដ្ឋមន្ត្រី បាន​ខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីជួយសម្រួលដល់បងប្អូនពលករត្រឡប់មកពីថៃ ចាប់​តាំង​ពី​មកដល់ព្រំដែនរហូតដល់ពួកគាត់មានការងារធ្វើ។

លោក ហង្ស រ៉ាវី បានបន្ថែមថា «ឯកឧត្ដមរដ្ឋមន្ត្រី គាត់មានទស្សនវិស័យវែងឆ្ងាយ ក៏ដូ​ច​ជា​សកម្ម​ភាព​ការ​ងារសកម្ម អញ្ចឹងគ្រាន់តែបងប្អូនពលករយើងមកភ្លាម មកដល់ពេល​នេះ​គ្រាន់​តែ​ទទួល​បាន​ការ​ងារធ្វើជាង៣៤ម៉ឺននាក់ ហើយខ្ញុំគិតថា ខ្លាំងមែនទែនការដឹកនាំរបស់ឯកឧត្ដម ហេង សួរ ដែល​ជាសេនាធិការរបស់សម្ដេចធិបតី»។

គួរឱ្យដឹងថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដាក់ចេញនូវវិធានការជាច្រើន ដើម្បី​ឱ្យប​ងប្អូនពលករខ្មែរត្រឡប់មកពីថៃ ទទួលបានការងារធ្វើក្នុងស្រុក។ តាមរយៈវិធានការទាំងនោះ ទើប​រយៈពេល៣ខែមកនេះ បងប្អូនពលករត្រឡប់មកពីថៃជាង៣៤ម៉ឺននាក់ បានទទួលការងារធ្វើ ដោយ​ក្នុងនោះប្រមាណ២៧ម៉ឺននាក់ បានចូលធ្វើការនៅក្នុងក្រមហ៊ុន សហគ្រាស និងរោង​ចក្រ​ផ្លូវ​ការ ហើយប្រមាណ ៧ម៉ឺននាក់ផ្សេងទៀត បានទទួលការងារនៅតាមសហគ្រាសខ្នាតតូច និង​មធ្យម សិប្បកម្ម ភោជនីយដ្ឋាន និងនៅតាមការដ្ឋានសំណង់ ជាដើម៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        60
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        95
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm