១០ខែឆ្នាំនេះ កម្ពុជានាំចេញទំនិញទៅអាមេរិកមានទឹកប្រាក់កើនដល់ជាង ១០ពាន់លានដុល្លារ

2025/11/14 06:57:44 pm        196

នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៥នេះ កម្ពុជានាំចេញទំនិញសំខាន់ៗ ទៅ​កាន់​ទីផ្សារ​សហរដ្ឋ​អាមេរិក​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណជាង ១០ ពាន់លានដុល្លារអាមេរិកបាន​បន្ត​គាំទ្រ​កំណើន​ខ្ពស់​ឈរ​ក្នុង​លំដាប់ទី១ នៃការធ្វើពាណិជ្ជកម្មនាំចេញទំនិញរបស់កម្ពុជា។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញ​ស្ថិតិ​ពាណិជ្ជ​កម្ម ​នៃការធ្វើពាណិជ្ជកម្ម លើទីផ្សារអន្តរជាតិរបស់កម្ពុជា ក្នុង​នោះ​សម្រាប់​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា-អាមេរិក ឃើញថា នៅក្នុងរយៈពេល ១០ខែ ឆ្នាំ ២០២៥ នេះ មាន​ទំហំ​ទឹក​ប្រាក់​សរុប​ប្រមាណ​ជាង ១០ ពាន់ ៧២៨ លានដុល្លារអាម៉េរិក បានកើនឡើងប្រមាណ ២៧ ភាគរយ ធៀប​រយៈពេលដូចគ្នានិងឆ្នាំ២០២៤ (ដែលមានត្រឹមជាង ៨ ៤០០ លាន​ដុល្លារ​អាម៉េរិក​ប៉ុណ្ណោះ)​ ក្នុងនោះកម្ពុជាបាននាំចេញ មានទឹកប្រាក់ជាង១០ពាន់ ៤០០ លានដុល្លារអាមេរិក បាន​កើន​ឡើងជាង ២៦ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ជាង ៣២៦ លាន​ដុល្លារ​អាម៉េរិក​ កើនឡើងជិត ៥០ ភាគរយ បើធៀបរយៈពេលដូចគ្នានិងឆ្នាំមុន។

ឯកឧត្តម​បណ្ឌិត សួន ម៉ិ ប្រធានសមាគមសហគ្រិនវីម៉ូ កម្ពុជា លើកឡើងថា ជុំវិញ​ពាណិជ្ជ​កម្ម​ទ្វេភាគី​រវាង​កម្ពុជា-អាមេរិកនេះឃើញថា បានកំពុងបន្តកំណើនកើនឡើងជាលំដាប់ និងជា​ទីផ្សារ​ធំ​គាំទ្រ​ដល់​ការនាំចេញទំនិញរបស់កម្ពុជា ជាក់ស្តែងទោះមានបញ្ហា ខ្លះៗនាពេលកន្លងមកដូចជា ការ​ដាក់​កំណត់ពន្ធបដិការបស់សហរដ្ឋអាមេរិក និងជម្លោះព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ប្រទេស​ជិត​ខាង​ក៏​ការដោះដូរពាណិជ្ជកម្ម ជាពិសេសការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអាមេរិក នៅ​តែ​ឈរ​ក្នុងលំដាប់ទី១ដ៏ដែល។ ចំណែកការនាំចេញសរុបរបស់កម្ពុជានៅតែបន្តកើនឡើងផងដែរ ប្រការ​ទាំងនេះបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ ចំពោះផលិតកម្ម ដែលកំពុង​ដំណើរ​ក្នុង​ស្រុក​របស់រាជរដ្ឋាភិបាល និងការពង្រីកកិច្ចសហប្រតិបត្តិការ និងកិច្ចព្រម​ព្រៀង​សម្រាប់​ទីផ្សារ​នាំ​ចេញ​ជា​ដើម។

សូមបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជានៅក្នុងរយៈពេល ១០ ខែ ឆ្នាំ​២០២៥​នេះ ​មានទំហំទឹកប្រាក់សរុបជាង ៥២ ពាន់លានដុល្លារអាម៉េរិក កើនឡើងជាង ១៦ ភាគរយ ក្នុង​នោះ​កម្ពុជា​បាននាំចេញទំនិញសំខាន់ៗមានទឹកប្រាក់ជិត ២៥ ពាន់លាន ដុល្លារ កើនឡើងជាង ១៥ ភាគរយ ខណៈការនាំចូលទំនិញ មានទឹកប្រាក់ជិត ២៧ ពាន់លានដុល្លារ កើនឡើងជិត ១៨ ភាគរយ ធៀប និងរយៈពេលដូចគ្នាឆ្នាំ២០២៤៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        69
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        162
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm