ប្រទេសបង់ក្លាដែស នឹងធ្វើប្រជាមតិលើកំណែទម្រង់លទ្ធិប្រជាធិបតេយ្យនៅថ្ងៃបោះឆ្នោត

2025/11/14 07:04:45 pm        76

មេដឹកនាំបណ្តោះអាសន្ន លោក Muhammad Yunus បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែវិច្ឆិកា ថា ប្រទេសបង់ក្លាដែស នឹងធ្វើប្រជាមតិលើធម្មនុញ្ញកំណែទម្រង់លទ្ធិប្រជាធិបតេយ្យដ៏សំខាន់មួយនៅថ្ងៃតែមួយជាមួយនឹងថ្ងៃបោះឆ្នោតសភារបស់ខ្លួនដែលបានគ្រោងទុកនៅខែកុម្ភៈ ឆ្នាំ២០២៦។

លោក Yunus ដែលជាម្ចាស់រង្វាន់ណូបែលសន្តិភាពអាយុ៨៥ឆ្នាំ បាននិយាយថា លោកបានទទួលមរតកនូវប្រព័ន្ធនយោបាយដែល «បែកបាក់ទាំងស្រុង» បន្ទាប់ពីបានចូលគ្រប់គ្រងក្រោយការប៉ះបោកាលពីឆ្នាំមុន។ មេដឹកនាំបណ្តោះអាសន្ននៃប្រទេសអាស៊ីខាងត្បូងដែលមានប្រជាជនចំនួន១៧០លាននាក់មួយនេះ បានអះអាងថា កំណែទម្រង់ធម្មនុញ្ញដែលលោកបានគាំទ្រជាមូលដ្ឋាននៃកេរដំណែលរបស់លោក មានសារៈសំខាន់ក្នុងការទប់ស្កាត់ការវិលត្រឡប់ទៅរកការគ្រប់គ្រងបែបផ្តាច់ការ។

លោក Yunus បាននិយាយនៅក្នុងសុន្ទរកថា ថា «យើងបានសម្រេចថា ការធ្វើប្រជាមតិនឹងត្រូវធ្វើឡើងនៅថ្ងៃតែមួយជាមួយនឹងថ្ងៃបោះឆ្នោតសភាបន្ទាប់»។ «នេះនឹងមិនរារាំងគោលដៅនៃកំណែទម្រង់តាមមធ្យោបាយណាមួយឡើយ»។ មានភាពតានតឹងខ្ពស់ខណៈគណបក្សនានា ត្រៀមសម្រាប់ការបោះឆ្នោត។

ប្រធានរដ្ឋអាជ្ញាក្នុងការជម្រះក្តីឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិរបស់អតីតនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ដែលកំពុងរត់គេចខ្លួនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចៅក្រមនឹងចេញសាលក្រមដែលត្រូវបានរំពឹងទុកនៅថ្ងៃទី១៧ ខែវិច្ឆិកា។ លោកស្រី Hasina អាយុ៧៨ឆ្នាំ បានផ្គើនទៅនឹងសេចក្តីបង្គាប់របស់តុលាការឱ្យវិលត្រឡប់ពីប្រទេសឥណ្ឌាដើម្បីចូលរួមក្នុងការជម្រះក្តីរបស់លោកស្រីដោយចោទប្រកាន់ពីបទ បញ្ជាឱ្យមានការបង្រ្កាបដ៏បង្ហូរឈាមនៅក្នុងការប៉ុនប៉ងដែលបរាជ័យក្នុងការបង្ក្រាបការប៉ះបោដឹកនាំដោយនិស្សិត ដែលបានឈានទៅរកការដកលោកស្រីចេញពីតំណែង។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        93
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        82
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm