ភ្នំពេញ៖ ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ព្រំ សុភមង្គល អនុប្រធានអាជ្ញាធរមីន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំពិភាក្សាពីការចុះសិក្សាវាយតម្លៃទំហំផលប៉ះពាល់ទីតាំងសាលារៀនដែលរងផលប៉ះពាល់ពីសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ។
កិច្ចប្រជុំនេះមានការចូលរួមពីតំណាង ក្រសួងអប់រំ យុវជន និងកីឡា រដ្ឋបាលខេត្តព្រះវិហារ ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ ស៊ីម៉ាក់ កងទ័ពជើងគោក NPMEC។




