អ៊ីរ៉ង់រិះគន់ការអះអាងប្រឆាំងទីក្រុងតេអេរ៉ង់របស់ក្រុមប្រទេស G7 ថា «គ្មានមូលដ្ឋាន និងមិនទទួលខុសត្រូវ»

2025/11/14 09:31:03 pm        98

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei កាលពីថ្ងៃព្រហស្បតិ៍ បានបដិសេធការអះអាងប្រឆាំងទីក្រុងតេអេរ៉ង់ ដែលធ្វើឡើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេស G7 ថ្មីៗនេះ ដោយហៅការអះអាងទាំងនោះថា «គ្មានមូលដ្ឋាន និងគ្មានការទទួលខុសត្រូវ»។

លោកបានធ្វើការអត្ថាធិប្បាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួង ដើម្បីឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍រួម ដែលចេញដោយរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 កាលពីថ្ងៃពុធ នៅចុងបញ្ចប់នៃកិច្ចប្រជុំរបស់ពួកគេ នៅក្នុងតំបន់ Niagara នៃប្រទេសកាណាដា។

នៅក្នុងសេចក្តីថ្លែងការណ៍នោះ រដ្ឋមន្ត្រីការបរទេស G7 បានថ្កោលទោសអ៊ីរ៉ង់ ចំពោះការអះអាងផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន និងបានជំរុញឲ្យទីក្រុងតេអេរ៉ង់គោរពតាមកាតព្វកិច្ចរបស់ខ្លួន ក្រោមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ (NPT) និងបន្តកិច្ចសហប្រតិបត្តិការពេញលេញ ជាមួយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) រួមទាំងតាមរយៈការអនុញ្ញាតឲ្យមានការត្រួតពិនិត្យរោងចក្រ និងសម្ភារៈនុយក្លេអ៊ែរទាំងអស់។

ពួកគេក៏បានជំរុញឲ្យអ៊ីរ៉ង់ចូលរួមក្នុងការចរចាដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក ដោយមានការគាំទ្រពីប្រទេសបារាំង ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ ដែលត្រូវបានគេស្គាល់ថា ជា ប្រទេសE3 ហើយបានអំពាវនាវឲ្យរដ្ឋជាសមាជិកអង្គការសហប្រជាជាតិទាំងអស់ប្រកាន់ខ្ជាប់នូវកាតព្វកិច្ចរបស់ពួកគេ បន្ទាប់ពីការធ្វើឲ្យមានសកម្មភាពឡើងវិញននូវយន្តការផ្លូវច្បាប់ ដែលបានស្ដារឡើងវិញនូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើទីក្រុងតេអេរ៉ង់ នៅក្នុងខែកញ្ញា។

លោក Baghaei បានថ្កោលទោសប្រទេស G7 ចំពោះជំហរ «មិនទទួលខុសត្រូវ» របស់ពួកគេ ក្នុងការគាំទ្រអ្វីដែលលោកហៅថា សកម្មភាព «ខុសច្បាប់ និងមិនសមហេតុផល» ដោយប្រទេស E3 និងសហរដ្ឋអាមេរិក ដើម្បីប្រើប្រាស់ខុសយន្តការដោះស្រាយជម្លោះនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដើម្បីស្ដារឡើងវិញនូវទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ លើទីក្រុងតេអេរ៉ង់៕

អត្ថបទដែលទាក់ទង

UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ
2026/07/24 03:21:45 pm        2
ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        91
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        135

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ព្រួយបារម្ភចំពោះការវាយប្រហារលើការដឹកជញ្ជូនតាមសមុទ្រក្រហម និងព្រមានពីហានិភ័យនៃជម្លោះកាន់តែធ្ងន់ធ្ងរ

2026/07/24 03:21:45 pm
​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm