អាជីវករលក់ដូរក្នុងផ្សារនៅរាជធានីភ្នំពេញ មានទំនុកចិត្តជាងមុន បន្ទាប់ពីបានចាក់វ៉ាក់សាំងដូសទី៤ រួច

2022/02/15 07:32:11 pm        639

ភ្នំពេញ៖ អាជីវករលក់ដូរបណ្តាផ្សារក្នុងនៅរាជធានីភ្នំពេញ មានទំនុកចិត្តជាងមុន ក្នុងការរស់នៅតាមបែបគន្លងថ្មី ជាមួយជំងឺកូវីដ-១៩ បន្ទាប់ពីពួកគាត់ទទួលបានការចាក់វ៉ាក់សាំងដូសទី៤ រួចរាល់។

បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៤រួច អាជីវករលក់ដូរបណ្តាផ្សារក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានប្រាប់ BTV ឱ្យដឹងថា ការចាក់វ៉ាក់សាំងដូសទី៤ ពិតជារឿងសំខាន់ ព្រោះជួយ​បង្កើន​អង់ទីគ័របន្ថែមទៀត​ទប់ទល់​នឹងការវាយលុកពីជំងឺកូវីដ-១៩​ ជាពិសេសមេរោគបំប្លែងថ្មី អូមីក្រុង។ លើសពីនេះវ៉ាក់សាំងក៏​បានជួយបង្កើនទំនុកចិត្ត កាត់បន្ថយភាពភ័យខ្លាចពីការឆ្លងជំងឺកូវីដ-១៩ ក្នុងការប្រកប​របរ​ប្រចាំថ្ងៃផងដែរ​។

លោក ឯក និមល ប្រធាន​គណៈកម្មការគ្រប់គ្រងផ្សារ​បឹងកេងកង​ បានឱ្យដឹងដែរថា សម្រាប់​អាជីវករ​លក់ដូរ​ក្នុងផ្សារបឹងកេងកងភាគច្រើន​បានទៅទទួលការចាក់វ៉ាក់សាំងដូសទី៤​ រួចរាល់ ខណៈជីវករមួយចំនួនទៀត មិនទាន់ដល់ពេលត្រូវចាក់ ​និងបញ្ហាសុខភាព។

ក្រៅពីនេះ លោក បន្តក្រើនរំលឹក ​អាជីវរកត្រូវបន្តអនុវត្តវិធានសុខាភិបាល​ ៣កុំ ៣ការពារ បើទោះបីចាក់វ៉ាក់សាំងដូសទី៤រួចក្តី។

រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការចាក់វ៉ាក់សាំងកូវីដ-១៩ ​គឺជាមធ្យោបាយមួយ ក្នុងចំណោម​វិធាន​ការ​សុខាភិបាលចាំបាច់ដទៃទៀត ​ដែលនឹងបង្ការការរាតត្បាត ​ការចម្លងជំងឺកូវីដ-១៩ និងកាត់​បន្ថយ​ផល​ប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើវិស័យសេដ្ឋកិច្ច និងសង្គម។

បច្ចុប្បន្នកម្ពុជា រកវ៉ាក់សាំងកូវីដបានជាង ៤៣លានដូស រាប់បញ្ជូលទាំងការបញ្ជាទិញពីប្រទេសចិន ជំនួយតាមយន្តការកូវ៉ាក់ ​និងបណ្តាប្រទេសផ្សេងៗមួយចំនួនទៀត។

សម្រាប់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំង រាប់ពីដូសទី១ ដល់ដូសទី៤ អាចទៅទទួលការចាក់វ៉ាក់​សាំង​កូវីដ ​បាននៅទីតាំងសុខាភិបាលសាធារណៈ​ ដោយភ្ជាប់​ទៅ​ជាមួយកាត់ចាក់វ៉ាក់សាំង អត្ត​សញ្ញាណប័ណ្ណ ​និងឯកសារពាក់ព័ន្ធផ្សេងៗមួយ​ចំនួនទៀត៕ អត្ថបទ៖ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm