ប្រភពការទូត៖ កិច្ចប្រជុំកំពូលរុស្ស៊ី-អាមេរិក ពិតជាចាំបាច់ ប៉ុន្តែតម្រូវឲ្យមានការរៀបចំជាមុន

2025/11/14 09:37:14 pm        64

ប្រភពការទូតរុស្ស៊ីមួយ បានប្រាប់សារព័ត៌មាន TASSថា កិច្ចប្រជុំកំពូលរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ពិតជាចាំបាច់ ប៉ុន្តែ ត្រូវតែមានការរៀបចំជាមុន និងដោយហ្មត់ចត់។ 

យោងតាមលោក ភាគីរុស្ស៊ីបាន «ពិនិត្យ និងវិភាគដោយប្រុងប្រយ័ត្ន» នូវបទសម្ភាសន៍របស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ជាពិសេសសេចក្តីថ្លែងការណ៍របស់លោកអំពីការយោគយល់គ្នាទៅវិញទៅមករវាងសហរដ្ឋអាមេរិក និងរុស្ស៊ីអំពីតម្រូវការ ក្នុងការរៀបចំសម្រាប់កិច្ចប្រជុំកំពូលប្រកបដោយផលិតភាព។

អ្នកការទូតរុស្ស៊ីរូបនេះ បានបញ្ជាក់ថា៖«នេះ គឺជាអ្វីដែលប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និង មេដឹកនាំអាមេរិក ដូណាល់ ត្រាំ បានព្រមព្រៀងគ្នា ក្នុងអំឡុងពេលនៃការសន្ទនាតាមទូរស័ព្ទរបស់ពួកគេ កាលពីថ្ងៃទី ១៦ ខែតុលា។ បញ្ហានៃកិច្ចប្រជុំថ្មីរវាងប្រធានាធិបតីទាំងពីរ ត្រូវបានពិភាក្សា នៅក្នុងបរិបទនេះ ដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov)ក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Marco Rubio នៅថ្ងៃទី ២០ ខែតុលា។ កិច្ចប្រជុំកំពូលនេះ ពិតជាចាំបាច់ណាស់ ប៉ុន្តែវាត្រូវតែធ្វើឡើង ដោយមានការរៀបចំជាមុន និងយ៉ាងប្រុងប្រយ័ត្ន។ ទោះជាយ៉ាងណាក៏ដោយ ជំនួបនេះ អាចធ្វើទៅបាន លុះត្រាតែសហរដ្ឋអាមេរិកប្រកាន់ខ្ជាប់យ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀង Anchorage។ យើងជឿជាក់ថា ព័ត៌មានលម្អិតជាក់ស្តែងនៃកិច្ចប្រជុំរវាងប្រធានាធិបតីទាំងពីរ ត្រូវតែត្រូវបានធ្វើឡើង ក្នុងស្មារតីនៃការយោគយល់គ្នា ដែលសម្រេចបានកាលពីជំនួប នៅរដ្ឋអាឡាស្កា»៕

អត្ថបទដែលទាក់ទង

អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ
2026/07/24 08:03:42 pm       
អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        3
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        25

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង្គភាពយានដ្រូនអ៊ុយក្រែន កំពុងតាមប្រម៉ាញ់នាវារុស្ស៊ីនៅក្នុងសមុទ្រខ្មៅ

2026/07/24 08:03:42 pm
​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm