រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងហៅការអំពាវនាវរបស់ G7 ឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរថា ជាផែនការអរិភាព

2025/11/14 09:39:17 pm        52

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងលោកស្រី Choe Son Hui បានថ្កោលទោសការអំពាវនាវរបស់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ឲ្យលុបបំបាត់អាវុធនុយក្លេអ៊ែរ ដោយហៅវាថា ជាផែនការអរិភាព។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA)។

លោកស្រី បានថ្លែងថា៖«ខ្ញុំសូមសម្តែងការមិនពេញចិត្ត និងការសោកស្តាយទាំងស្រុងចំពោះឧបាយកលអរិភាពរបស់រដ្ឋមន្ត្រីការបរទេស G7 ដែលជាការរំលោភបំពានដោយផ្ទាល់ ទៅលើរដ្ឋធម្មនុញ្ញនៃរដ្ឋរបស់យើង» ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍រួមរបស់រដ្ឋមន្ត្រីការបរទេស G7 ដែលបានចេញ បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេ នៅប្រទេសកាណាដា។ ស្ថានភាពនុយក្លេអ៊ែររបស់កូរ៉េខាងជើង ត្រូវបានបញ្ជាក់ នៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

លោកស្រី បានហៅបំណងប្រាថ្នារបស់ក្រុមប្រទេស G7 សម្រាប់ការលុបបំបាត់អាវុធនុយក្លេអ៊ែរថា ជាការបង្ហាញពី «ភាពអសកម្មនៃការគិត» ពីព្រោះសហគមន៍អន្តរជាតិ «យល់ពីភាពមិនអាចទៅរួចរបស់ខ្លួននោះ។

លោកស្រី Choe Son Hui បានលើកឡើងថា៖«គ្មាននរណាម្នាក់ មានសិទ្ធិបង្ខំយើងឲ្យរំលោភលើរដ្ឋធម្មនុញ្ញនោះទេ ហើយគ្មាននរណាម្នាក់ អាចព្យាយាមកែប្រែវាបានទេ»។

«ស្ថានភាពបច្ចុប្បន្នរបស់កូរ៉េខាងជើង នឹងមិនផ្លាស់ប្តូរទេ ក្រោមឥទ្ធិពលនៃវោហាសាស្ត្រ និងការទទូចពីខាងក្រៅ នៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយដ៏លំបាក នាពេលបច្ចុប្បន្ននេះ ការកាន់កាប់អាវុធនុយក្លេអ៊ែរ គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត ដើម្បីទប់ទល់បណ្តារដ្ឋដ៏គ្រោះថ្នាក់បំផុត»។

លោកស្រី Choe Son Hui បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យយកចិត្តទុកដាក់ចំពោះការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខពីក្រុមប្រទេស G7 ដែលលោកស្រីហៅថា «សម្ព័ន្ធភាពនុយក្លេអ៊ែរ»។ លោកស្រី បានបញ្ជាក់ជាថ្មីថា កូរ៉េខាងជើង នឹងកាន់កាប់អាវុធនុយក្លេអ៊ែររហូតដល់ «ការគំរាមកំហែងនុយក្លេអ៊ែរពីកម្លាំងខាងក្រៅ ត្រូវបានបញ្ចប់ ដរាបណាមានកម្លាំងដែលចាត់ទុកអាវុធនុយក្លេអ៊ែរ ជាមធ្យោបាយនៃការគាបសង្កត់របស់ពួកគេ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        82
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        71
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        66

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាននៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទានអាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm