ទូរទស្សន៍៖មន្ទីរបញ្ចកោណផ្តល់ជូនលោក Trump នូវជម្រើសសម្រាប់លទ្ធភាពប្រតិបត្តិការ នៅវ៉េណេ ហ្ស៊ុយអេឡា

2025/11/14 09:44:55 pm        82

ទូរទស្សន៍ CBS បានរាយការណ៍ ដោយដកស្រង់ប្រភពថា យោធាអាមេរិកបានផ្តល់ជម្រើសថ្មីៗ ដល់លោកប្រធានាធិបតី ដូណាល់ ត្រាំ សម្រាប់ប្រតិបត្តិការដែលអាចកើតមាននៅក្នុងប្រទេសវ៉េណេហ្ស៊ុយអេឡា រួមទាំងការវាយប្រហារលើដីគោកផងនោះ។ 

ទូរទស្សន៍នេះ បានបញ្ជាក់ថា យោងតាមប្រភព ប្រមុខមន្ទីរបញ្ចកោណ លោក Pete Hegseth នាយអគ្គសេនាធិការចម្រុះ លោក Dan Caine និងមន្ត្រីជាន់ខ្ពស់ផ្សេងទៀត បានជម្រាបជូនលោកប្រធានាធិបតីអំពីជម្រើសយោធាសម្រាប់ថ្ងៃខាងមុខ។ ទោះជាយ៉ាងណាក៏ដោយ ពុំទាន់មានការសម្រេចចិត្តចុងក្រោយណាមួយ ត្រូវបានធ្វើឡើងនៅឡើយទេ។ 

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា សហរដ្ឋអាមេរិក មានផែនការបន្តប្រើប្រាស់កម្លាំង ដែលមានគោលបំណងទប់ស្កាត់ការជួញដូរគ្រឿងញៀន នៅក្នុងតំបន់ការ៉ាអ៊ីប។

មន្ទីរបញ្ចកោណ បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះដឹកនាំដោយនាវាផ្ទុកយន្តហោះ USS Gerald R. Ford បានចូលទៅក្នុងតំបន់ទទួលខុសត្រូវរបស់ទីបញ្ជាការភាគខាងត្បូងនៃ សហរដ្ឋអាមេរិក ដែលរួមមានអាមេរិកកណ្តាល និងខាងត្បូង ក៏ដូចជាតំបន់ការ៉ាអ៊ីប។ ទីភ្នាក់ងារនេះ បានបន្ថែមថា៖«កងកម្លាំងទាំងនេះ នឹងពង្រឹង និងបង្កើនសមត្ថភាពដែលមានស្រាប់ ដើម្បីទប់ស្កាត់ការជួញដូរគ្រឿងញៀន និងកម្ទេចនិងរុះរើអង្គការឧក្រិដ្ឋកម្មឆ្លងដែន»។

កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃទី ០១ ខែវិច្ឆិកាថា សហរដ្ឋអាមេរិក កំពុងបង្កើន វត្តមានយោធារបស់ខ្លួន នៅជិតប្រទេសវ៉េណេហ្ស៊ុយអេឡា។ យោងតាមសារព័ត៌មាននេះ «កងកម្លាំងអាមេរិកនៅក្នុងតំបន់ការ៉ាអ៊ីប រួមមាននាវាចម្បាំងកងទ័ពជើងទឹកចំនួន ៨គ្រឿង នាវាប្រតិបត្តិការពិសេសមួយគ្រឿង និងនាវាមុជទឹកវាយប្រហារដើរដោយថាមពលនុយក្លេអ៊ែរមួយគ្រឿង»៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        10
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        12
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm