ការស្ទង់មតិ៖ បក្សប្រជាធិបតេយ្យ មានសន្ទុះជាងបក្សសាធារណរដ្ឋ ក្នុងការបោះឆ្នោតសភាអាមេរិក ឆ្នាំ២០២៦

2025/11/14 09:59:25 pm        75

យោងតាមការស្ទង់មតិថ្មីរបស់សារព័ត៌មានរ៉យទ័រ និងស្ថាប័នស្រាវជ្រាវ Ipsos បានឱ្យដឹងថា ម្ចាស់ឆ្នោតដែលជាសមាជិកគណបក្សប្រជាធិបតេយ្យ ហាក់ដូចជាបង្កើនសន្ទុះនៃអារម្មណ៍វិជ្ជមានច្រើនជាងសមាជិកគណបក្សសាធារណរដ្ឋ អំពីការបោះឆ្នោតសភាសហរដ្ឋអាមេរិក នៅឆ្នាំក្រោយនេះ បន្ទាប់ពីជ័យជម្នះរបស់ខ្លួនក្នុងការប្រកួតប្រជែងតាមរដ្ឋ និងតំបន់ នាពេលថ្មីៗ។

ការស្ទង់មតិរយៈពេល ៦ថ្ងៃ ដែលបិទកាលពីថ្ងៃពុធសប្ដាហ៍នេះ បានបង្ហាញថា អត្រា ៤៤% នៃអ្នកបោះឆ្នោតដែលហៅខ្លួនឯងថាជាសមាជិកបក្សប្រជាធិបតេយ្យ បាននិយាយថា ពួកគេមានអារម្មណ៍ "រំភើបខ្លាំងណាស់" ក្នុងការបោះឆ្នោតនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បើធៀបនឹងអត្រាត្រឹមតែ ២៦% នៃអ្នកសាធារណរដ្ឋ ដែលនិយាយដូចគ្នានេះ។ អត្រា ៧៩% នៃអ្នកប្រជាធិបតេយ្យ និយាយថា ពួកគេនឹងស្តាយក្រោយបើមិនបានទៅបោះឆ្នោត ប្រៀបធៀបនឹងតួលេខ ៦៨% នៃអ្នកសាធារណរដ្ឋ។

គួរឱ្យដឹងថា អាសនៈទាំង ៤៣៥កៅអី នៅក្នុងសភាតំណាងរាស្រ្តអាមេរិក នឹងស្ថិតក្នុងការប្រកួតប្រជែងនៅឆ្នាំក្រោយ ក៏ដូចជា ៣៥អាសនៈនៅក្នុងព្រឹទ្ធសភាអាមេរិក ដែលមានសមាជិកសរុប ១០០អាសនៈ។ បច្ចុប្បន្ន គណបក្សសាធារណរដ្ឋមានសំឡេងភាគច្រើន ដែលគ្រប់គ្រងសភាទាំងពីរ។

អ្នកប្រជាធិបតេយ្យភាគច្រើន ស្ថិតក្នុងភាពស្រពិចស្រពិលចាប់តាំងពីលោក Donald Trump មកពីបក្សសាធារណរដ្ឋ បានឈ្នះឆ្នោតប្រធានាធិបតីកាលពីឆ្នាំមុន ប៉ុន្តែស្មារតីរបស់បក្សនេះបានរស់រានឡើងវិញ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ ខែវិច្ឆិកា កន្លងទៅ ដោយសារបក្សប្រជាធិបតេយ្យ បានឈ្នះក្នុងរដ្ឋធំៗដូចជារដ្ឋ Virginia និងរដ្ឋ New Jersey ក៏ដូចជានៅក្នុងតំណែងអភិបាលក្រុងញូវយ៉កផងដែរ៕

អត្ថបទដែលទាក់ទង

លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm        12
ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm        12
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        19

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm