គ្រាប់​ចូល​ទី​ខ្លួនឯង​របស់ West Ham ធ្វើ​ឲ្យ Manchester United បាន ៣​ពិន្ទុ​

2021/04/27 09:59:58 am        122

​បាល់ទាត់៖ ​ក្រុម​បិសាច​ក្រហម Manchester United ទទួល​បាន​ ៣ពិន្ទុ​ក្នុង​សប្តាហ៍​ទី​២៩ របស់​​ខ្លួន​នៅ​ក្រប​ខណ្ឌ English Premier League បន្ទាប់ពី​ជ័យជំនះ​ទាំង​លំបាក​លើ​ក្រុម​ភ្ញៀវ​ញញួរ​ធំ West Ham នៅ Old Trafford​។

​​ខ្សែការពារ​ខ្ចី​ជើង​ពី Watford, Craig Dawson បានរួម​ចំណែក​ជាច្រើន​ជួយ West Ham រដូវ​កាល​នេះ ​តែ​ប្រកួតនេះ​បែ​ជា​ភ្លាត់​ចូល​ទី​ខ្លួនឯង ​តាមរយៈ​បាល់​ជ្រុង​របស់ Bruno Fernandes​នៅ​វគ្គ​ទី២​។ ​​Marcus Rashford​ និង Mason Greenwood សុទ្ធតែ​មានឱកាស​ល្អ​រៀងៗ​ខ្លួន ​តែ​សុទ្ធតែ​មិនមាន​សំណាង​។​ ​​ជ័យជំនះ​នេះ​ធ្វើឲ្យ Manchester United បន្ត​ឈរ​លេខ២ មាន ៥៧ពិន្ទុ​ពីលើ​ក្រុម​លេខ៣ Leicester City ១ពិន្ទុ និង​ដេញ​ពីក្រោយ Manchester City ១៤ពិន្ទុ​តែ Manchester United នៅសល់​ ១ប្រកួត​ក្នុង​ដៃ​។​ ​​ជ័យជំនះ ១-០ នេះដែរ​ធ្វើឲ្យ Manchester United បិទ​មិនឲ្យ​របូត​បាល់ ៤ប្រកួត​ជាប់​គ្នា​ជា​លើកដំបូង ​ក្រោម​ការដឹកនាំ​របស់ Ole Gunnar Solskjaer​។​

​​ងាក​មក​ក្រុម​លេខ៣ Leicester City យប់មិញ​បាន​បំបាក់​ក្រុម​ដែល​កំពុង​ដុនដាប Sheffield United ដោយ​គ្រាប់​បាល់ ៣គ្រាប់​ម្នាក់ឯង​របស់ Kelechi Iheanacho និង​ ២គ្រាប់​ដោយ Ayoze Perez និង​គ្រាប់​ចូល​ទី​ខ្លួនឯង​របស់ Ampadu​។​ ​​ចំណែក​ក្រុម​កាំភ្លើង​ធំ Arsenal យប់មិញ​បាន​វាយបក​យកឈ្នះ Tottenham Hotspur ២-១​។ ​​Erik Lamela​ ស៊ុត​បញ្ចូល​ទី​នាំមុខ​ ដោយ​គ្រាប់​បាល់​បច្ចេកទេស​អស្ចារ្យ​របស់ខ្លួន​នៅ​នាទី​ទី៣៣ តែ​មុន​ចប់​វគ្គ​ទី១ Martin Odegaard​ តាម​ស្មើ​វិញ​នៅ​នាទី​ទី៤៤​។ ​​ចូល​វគ្គ​ទី២ គ្រាប់​បាល់​ជ័យជំនះ​របស់ Arsenal កើតឡើង​នៅ​នាទី​ទី៦៤ ដោយ​បាល់​ពិន័យ ១១ម៉ែត្រ​របស់ Alexander Lacazette ​បន្ទាប់ពី​កំហុស​របស់ Davinson Sanchez មុនពេល​ដែល Erik Lamela​ ទទួលបាន​កាត​ក្រហម​ទី២ បណ្តេញ​ចេញពី​ការប្រកួត​។​ ​៣​ពិន្ទុ​នេះ​ធ្វើឲ្យ Arsenal បន្ត​ឈរ​លេខ១០ មាន ៤១ពិន្ទុ ខណៈ Spurs របស់ Jose Mourinho ​នៅ​ឈរ​លេខ៧ មាន ៤៥ពិន្ទុ​ដេញ​ពីក្រោយ​តំបន់ Top4 ចំនួន ៦ពិន្ទុ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        106
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        120
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm