នាវាផ្ទុកយន្តហោះអាមេរិក ចូលទៅកៀកវ៉េណេស៊ុយអេឡា ក្នុងការបង្ហាញសាច់ដុំយោធារបស់ខ្លួន

2025/11/14 10:17:05 pm        316

សារព័ត៌មាន AP បានរាយការណ៍នៅថ្ងៃសុក្រ (១៤ វិច្ឆិកា) នេះថា នាវាផ្ទុកយន្តហោះទំនើបបំផុតក្នុងពិភពលោករបស់សហរដ្ឋអាមេរិក USS Gerald R. Ford ត្រូវបានគេរំពឹងថា នឹងទៅដល់ដែនទឹកក្បែរប្រទេសវ៉េណេស៊ុយអេឡា ប៉ុន្មានថ្ងៃខាងមុខនេះ នៅក្នុងកាបង្អួតសាច់ដុំយោធាអាមេរិកនៅអាមេរិកឡាទីន ដែលមិនធ្លាប់បានឃើញអស់ជាច្រើនជំនាន់។

ក្រុមអ្នកជំនាញមិនយល់ស្របឡើយ លើលទ្ធភាពដែលថាយន្តហោះចម្បាំងអាមេរិក នឹងហោះចេញពីនាវាផ្ទុកយន្តហោះដ៏ធំជាងគេក្នុងពិភពលោកនេះ ដើម្បីទម្លាក់គ្រាប់បែកលើគោលដៅក្នុងវ៉េណេស៊ុយអេឡា និងដាក់សម្ពាធបន្ថែមទៀតដល់លោកប្រធានាធិបតី Nicolás Maduro ឱ្យចុះពីតំណែង។

មិនថាយានដ៏ធំនេះអាចបម្រើក្នុងគោលបំណងវាយប្រហារ ឬក៏គ្រាន់តែល្បាតនៅការ៉ាអ៊ីបពេលដែលសហរដ្ឋអាមេរិក បំផ្ទុះទូកសង្ស័យជួញដូរគ្រឿងញៀនោះទេ — វត្តមានរបស់នាវាចម្បាំងទម្ងន់ ១សែនតោនមួយនេះ ក៏កំពុងផ្ញើសារព្រមានរួចទៅហើយ។

លោកស្រី Elizabeth Dickinson អ្នកវិភាគជាន់ខ្ពស់របស់ក្រុមវិបត្តិអន្តរជាតិ ICG សម្រាប់តំបន់ភ្នំអង់ បាននិយាយថា៖ នេះគឺជាយុថ្កានៃអត្ថន័យបង្ហាញអំណាចយោធារបស់សហរដ្ឋអាមេរិក ជាថ្មីម្តងទៀត នៅអាមេរិកឡាទីន ហើយនេះបានបង្កើនក្ដីបារម្ភជាច្រើនទាំងនៅវ៉េណេស៊ុយអេឡា និងទូទាំងតំបន់។

ជាយូរមកហើយ អាមេរិកតែងប្រើនាវាដឹកយន្តហោះរបស់ខ្លួនធ្វើជាឧបករណ៍រារាំង ក្នុងការដាក់សម្ពាធ និងជះឥទ្ធិពលលើប្រទេសដទៃ ហើយញឹកញាប់ មិនប្រើកម្លាំងអ្វីទាំងអស់។ នាវាផ្ទុកយន្តហោះទាំងនោះដឹកបុគ្គលិករាប់ពាន់នាក់ និងយន្តហោះចម្បាំងរាប់សិបគ្រឿង ដែលអាចវាយប្រហារគោលដៅជ្រៅៗក្នុងប្រទេសណាមួយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        93
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        131
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        114

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm