អភិបាលខេត្តកំពង់ឆ្នាំង ចាត់វិធានការក្តៅចំពោះអ្នកយកសំរាមបោះចោលតាមទីសាធារណៈ

2022/02/15 07:51:42 pm        684

កំពង់ឆ្នាំង៖ អភិបាលខេត្តកំពង់ឆ្នាំង ដាក់បទបញ្ជាឱ្យអាជ្ញាធរក្រុងស្រុកទាំង០៨ នៃខេត្តកំពង់ឆ្នាំង តាមចាប់អ្នកបោះសំរាមចោលពាសវាលពាសកាលតាមទីសាធារណៈដោយមិនព្រមចូលរួមក្នុងការ រក្សាអនាម័យ បរិស្ថាន មកពិន័យឱ្យរៀងចាល។

ការចេញបទបញ្ជាក្តៅនាថ្ងៃនេះ គឺក្រោយពីអាជ្ញាធរក្រុងស្រុកបានណែនាំជាច្រើនលើកច្រើនសារ តែអ្នកទម្លាប់បោះចោលសំរាមតាមទីសាធារណៈទាំងនោះនៅមិនស្តាប់។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបន្តថា កន្លងមកឯកឧត្តម បានឱ្យអាជ្ញាធរ​ក្រុងស្រុកចេញសេចក្តីផ្សព្វផ្សាយ និងណែនាំជាច្រើនលើក​ ដល់ពលរដ្ឋមួយចំនួនតូច ដែលមាន​ទម្លាប់អាក្រក់ យកសំរាមពីផ្ទះរបស់ខ្លួន ​ទៅបោះចោលនៅតាមសួនច្បារ ​កន្លែងកំសាន្ត តាមផ្លូវ​សាធារណៈ និងតាមមាត់ទន្លេជាដើម ​ដោយអោយពួកគាត់បញ្ឈប់ទម្លាប់អាក្រក់នេះ ហើយចូលរួម​ក្នុងការ​ថែរក្សាអនាម័យ ​សម្អាតបរិស្ថានជាមួយអាជ្ញាធរ។

ក៏ប៉ុន្តែទោះជាមានការផ្សព្វផ្សាយ និងណែនាំច្រើនដងយ៉ាងណាក្តី ក៏ពលរដ្ឋមួយចំនួនតូចនៅតែ​ប្រព្រឹត្តិទង្វើ​អាក្រក់នេះដដែល ​ធ្វើអោយតាមមាត់ទន្លេ តាមផ្លូវសាធារណៈ​ តាមសួនច្បារ និង​កន្លែងកំសាន្តនានា ​មានសំរាមពាសវាលពាសកាល។ កន្លងមក អាជ្ញាធរក្រុងស្រុក ក៏បានប្រមូល​សំអាត​សំរាមនៅតាមទីសាធារណៈជាញឹកញាប់​ ក៏ប៉ុន្តែសំរាមនៅតែមានមិនចេះអស់ ដោយ​សារ​ពួកគាត់​មិនចូលរួម។

ឯកឧត្តម បន្តថា ក្នុងនាមគណៈបញ្ជាការរដ្ឋបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម បានឱ្យអភិបាលរង​ខេត្តម្នាក់ បញ្ជាទិញកាមេរ៉ា​សុវត្ថិភាព បំពាក់តាមទីតាំងមួយចំនួនក្នុងក្រុងកំពង់ឆ្នាំង ដើម្បីចាប់រូបភាព​អ្នកយកសំរាមមកបោះចោល​ ហើយអនុវត្តវិធានការផាកពិន័យឱ្យធ្ងន់ម្តង ទើបរៀងចាល៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm