អតីតនាយករដ្ឋមន្ត្រីជប៉ុន មិនយល់ស្របនឹងការកត់សម្គាល់របស់លោកស្រី Takaichi ជុំវិញបញ្ហាកោះតៃវ៉ាន់

2025/11/14 10:43:57 pm        79

អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានរិះគន់ការលើកឡើងនាពេលថ្មីៗនេះរបស់នាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោកស្រី Sanae Takaichi ទាក់ទងនឹងកោះតៃវ៉ាន់ អំឡុងផ្ដល់បទសម្ភាសន៍តាមវិទ្យុ កាលពីថ្ងៃព្រហស្បតិ៍ (ទី១៣ ខែវិច្ឆិកា)។

នៅក្នុងកម្មវិធីរបស់វិទ្យុ TBS លោក Ishiba បាននិយាយថា ការអត្ថាធិប្បាយរបស់លោកស្រី Takaichi គឺសឹងតែជាការអះអាង ដែលថា ហេតុការណ៍កើតឡើងនាពេលខាងមុខ នៅកោះតៃវ៉ាន់ គឺជាហេតុការណ៍កើតឡើងនាពេលខាងមុខរបស់ប្រទេសជប៉ុន ដោយបញ្ជាក់បន្ថែមថា រដ្ឋាភិបាលមុនៗ តែងតែបានចៀសវាងជាប់ជានិច្ច ក្នុងការធ្វើសេចក្តីប្រកាសច្បាស់លាស់ អំពីរបៀបដែលរដ្ឋាភិបាលនឹងឆ្លើយតប ចំពោះសេណារីយោជាក់លាក់ ទាក់ទងនឹងបញ្ហាកោះតៃវ៉ាន់។

គួរបញ្ជាក់ថា អំឡុងសវនាការ នៅក្នុងអង្គនីតិបញ្ញត្តិរបស់ជប៉ុន កាលពីថ្ងៃទី៧ ខែវិច្ឆិកា លោកស្រី Takaichi បានអះអាងថា ភាពអាសន្ននៅកោះតៃវ៉ាន់ ពាក់ព័ន្ធនឹងការប្រើប្រាស់កងកម្លាំងយោធាចិនដីគោក អាចបង្កើតជា «ស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិត» សម្រាប់ប្រទេសជប៉ុន។ យោងតាមច្បាប់ កងកម្លាំងស្វ័យការពាររបស់ជប៉ុន អាចអនុវត្តសិទ្ធិការពារស្វ័យការពាររួម ប្រសិនបើស្ថានភាពបែបនេះ ត្រូវបានទទួលស្គាល់ថា ជា «ការគំរាមកំហែងដល់ការរស់រានមានជីវិត»។

ហើយក្នុងអំឡុងពេលនៃការពិភាក្សា នៅអង្គនីតិបញ្ញត្តិ កាលពីថ្ងៃចន្ទ លោកស្រី Takaichi បានទទូចថា ការលើកឡើងរបស់លោកស្រី គឺស្របតាមទស្សនៈដ៏យូរអង្វែងរបស់រដ្ឋាភិបាល ហើយលោកស្រីមិនមានបំណងដកពាក្យសម្ដីនេះនោះទេ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អំឡុងសម័យប្រជុំ នៅអង្គនីតិបញ្ញត្តិ លោកស្រី Takaichi បានធ្វើការកត់សម្គាល់បង្កហេតុ ជុំវិញបញ្ហាកោះតៃវ៉ាន់ ដែលបង្ហាញនូវសញ្ញានៃលទ្ធភាពពីការធ្វើអន្តរាគមដោយប្រដាប់អាវុធនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ទោះបីជាមានការជំទាស់ និងការតវ៉ាយ៉ាងខ្លាំងជាផ្លូវការពីសំណាក់ប្រទេសចិនក៏ដោយ ក៏លោកស្រីនៅតែបដិសេធមិនផ្លាស់ប្តូរ និងដកចេញនូវអ្វីដែលលោកស្រីបាននិយាយនោះដែរ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        57
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        87
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm