អត្រាអ្នកអត់ការងារធ្វើ នៅចក្រភពអង់គ្លេស ស្ថិតក្នុងកម្រិតខ្ពស់រយៈពេល ១០ឆ្នាំ

2025/11/14 10:59:57 pm        63

រដ្ឋាភិបាលចក្រភពអង់គ្លេស ត្រូវប្រឈមនឹងផលប៉ះពាល់ដ៏ធំមួយ នៅមុនការចេញសេចក្តីថ្លែងការណ៍ថវិការបស់ខ្លួន នាចុងខែនេះ បន្ទាប់ពីស្ថិតិតួលេខថ្មីបានបង្ហាញថា ភាពអត់ការងារធ្វើ គឺស្ថិតក្នុងអត្រាខ្ពស់បំផុតរយៈពេល ១ទសវត្សរ៍ ទាំងដែលមិនស្ថិតក្នុងដំណាក់កាលនៃជំងឺរាតត្បាត ដោយកំណើនប្រាក់ឈ្នួលមានការថយចុះ។

រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ប្រទេស លោកស្រី Rachel Reeves ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថា នឹងត្រូវបានបង្ខំឲ្យប្រកាសការដំឡើងពន្ធបន្ថែមទៀត នៅពេលដែលលោកស្រីបង្ហាញពីផែនការហិរញ្ញវត្ថុរបស់រដ្ឋាភិបាល នៅក្នុងសុន្ទរកថារបស់លោកស្រី នាថ្ងៃទី២៦ ខែវិច្ឆិកា។ នេះមានន័យថា ការកំណត់ពេលវេលារបស់ការិយាល័យស្ថិតិជាតិដែលបង្ហាញពីការកើនឡើង ៥ភាគរយនៃភាពអត់ការងារធ្វើ ពោលគឺឡើងពីកម្រិត ៤,៨ ភាគរយ ក្នុងត្រីមាសមុន និងលើកម្រិតព្យាករណ៍ ៤,៩ភាគរយ មិនត្រូវបានស្វាគមន៍ជាពិសេស។

អនុប្រធានផ្នែកគោលនយោបាយសាធារណៈ នៅសភាពាណិជ្ជកម្មអង់គ្លេស លោកស្រី Jane Gratton បានប្រាប់សារព័ត៌មាន Financial Times ថា៖ «មានភាពអំណោយផលតិចតួចនៅក្នុងទិន្នន័យនេះ សម្រាប់អាជីវកម្ម ឬរដ្ឋាភិបាល។ និយោជកកំពុងរងសម្ពាធដោយតម្លៃការងារខ្ពស់ ហើយយើងកំពុងចាប់ផ្តើមឃើញពីផលវិបាក»។

ចំណែកលោក Suren Thiru នាយកផ្នែកសេដ្ឋកិច្ច នៅវិទ្យាស្ថាន Chartered Accountants ក្នុងប្រទេសអង់គ្លេស និងវេលស៍ បានប្រាប់សារព័ត៌មាន The Guardian ថា ទីផ្សារការងារនៅចក្រភពអង់គ្លេស ហាក់ដូចជា «ទទួលរងនូវការរំខានមុនការប្រកាសថវិកា»។

តួលេខនេះ បានធ្វើឲ្យការរំពឹងទុកមានកាន់តែខ្ពស់ ដែលថា គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ ឬ MPC នៃធនាគារកណ្តាលអង់គ្លេស ឬ BoE នឹងកាត់បន្ថយអត្រាការប្រាក់នៅខែក្រោយ ជាការប៉ុនប៉ងស្តារសេដ្ឋកិច្ចដែលធ្លាក់ចុះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm