ដីចំការជិត៣០ហិកតានៅស្រុកវ៉ារិនត្រូវបានប្រគល់ជូនប្រជាពលរដ្ឋធ្វើចំការ ក្រោយបោសម្អាតមីនរួចរាល់

2022/02/15 08:04:54 pm        786

សៀមរាប៖ ធនាគារភ្នំពេញពាណិជ្ជ បានសហការជាមួយអង្គការកណ្ដុរហិតមីន APOPO ប្រគល់ដីចំការទំហំជិត ៣០ហិកតា ជូនប្រជាពលរដ្ឋចំនួន ១៦គ្រួសារនៅស្រុកវ៉ារិន ខេត្ដសៀមរាប ដើម្បីឱ្យពួកគាត់ប្រកបរបរកសិកម្មចិញ្ចឹមជីវិត ក្រោយពេលធនាគារនេះ ផ្ដល់ថវិកាដល់អង្គការអាប៉ូប៉ូធ្វើការសំអាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះរួចរាល់។

ពិធីប្រគល់នេះ ធ្វើឡើងនៅទីតាំងដីផ្ទាល់ ស្ថិតនៅភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្ដសៀមរាប កាលពីថ្ងៃរសៀលទី១៤ខែកុម្ភៈម្សិលមិញនេះ ។

លោក ញក់ គឹមស្រូយ នាយករងប្រតិបត្តិជាន់ខ្ពស់នៃធនាគារ ភីភីស៊ីប៊ែង បានមានប្រសាសន៍ថា ការប្រគល់ដីនេះ ជាលើកទី២ហើយ ថវិកាឧបត្ថម្ភប្រតិបត្តិការឆ្នាំ២០២១ មានការចូលរួម​ពី​អតិថិជន​និងក្រុមការរបស់ធនាគារ សប្បុរសជនទាំងអស់បានធ្វើឲ្យមូលនិធិសរុប​កើនឡើង​ដល់​មួយ​ម៉ឺន​ដុល្លារ ​បាន​ជួយឧបត្ថម្ភថវិកាជួយដល់អង្គការអាប៉ូប៉ូ ដើម្បីសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ​លើដីចំការប្រជាពលរដ្ឋនៅតំបន់នោះ។

លោក បាបន្ដថា ក្នុងនាមជាសប្បុរសជនពិជាមានសេចក្ដីសោមនស្សដែលបានឃើញ ការ​បរិច្ចាគ​របស់យើងដល់អង្គការដែលមានតម្លាភាពបំផុតក្នុងការជួយសង្គ្រោះជីវិតប្រជាជនកម្ពុជា។

លោក បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២២នេះ ធនាគារ​ភីភីស៊ីប៊ែង នឹងព្យាយាមរិះរកមធ្យោបាយ​ផ្សេងៗដើម្បីរួមចំណែកឧបត្ថម្ភដល់ APOPO ក្នុងការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិន​ទាន់​ផ្ទុះ​នៅក្នុងខេត្ដសៀមរាបបន្ដទៀត។

អ្នកភូមិខ្នារផ្ទោលចំនួនពីរនាក់ក្នុងចំណោម១៦គ្រួសារ ដែលទទួលបានដីធ្លីដោយផ្ទាល់ បានសម្តែង​ការធូរសប្បាយចិត្ដក្នុងទទួលបានដីដែលបានសម្អាតគ្រប់មីនត្រូវបានបញ្ចប់ដោយសុវត្ថិភាព។ គាត់បានលើកឡើងថា ​កន្លងមកការរស់នៅក៏​ដូចប្រកបរបរចិញ្ចឹមជីវិត ជួប​ភ័យខ្លាចដោយ​សារមានគ្រាប់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបង្កប់នៅក្នុងដី ប៉ុន្ដែនាពេលនេះ​ពួកគាត់​បាន​ធូរស្រាល​ក្នុងចិត្តណាស់ ហើយអាចរស់នៅក្នុងប្រកបជីវិតធម្មតា​និងមានសុវត្ថិភាព​គ្រប់គ្នា​ជារៀងរាល់ថ្ងៃ។

ពួកគេបាន ថ្លែងអំណរគុណដល់ធនាគារ PPCBank និង​អង្គការAPOPOដែលបានសហការគ្នា​ដើម្បី​ធ្វើឱ្យ​ជីវិតពួកគេកាន់តែមានសុវត្ថិភាព​ និងធានាដល់​អនាគត​របស់​យើងផ​ងដែរ៕



អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm