សម្តេចប្រធានរដ្ឋសភា ស្នើឱ្យលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា និងការប្រើប្រាស់ AI ដល់កុមារី និងស្រ្តី

2025/11/14 11:30:23 pm        141

ភ្នំពេញ ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាជាតិ ស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច» ដែលរៀបចំឡើងដោយក្រសួងកិច្ចការនារី នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥  សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានលើកឡើងនូវអនុសាសន៍ចំនួន៦ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការលើក​កម្ពស់សមភាពយេនឌ័រនៅកម្ពុជា។ 

ក្នុងចំណោមអនុសាសន៍ទំាង៦នោះ អនុសាសន៍មួយសម្តេចបានស្នើឱ្យបន្តរៀបចំនិងអនុវត្តគំនិតផ្តួចផ្តើមនានា ដើម្បីផ្តល់ភាពអង់អាចដល់«ស្រ្តីនិងក្មេងស្រី» តាមរយៈការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ ជំនាញបច្ចេកទេស ជំនាញទន់នានា និងភាពជាអ្នកដឹកនាំ រួមទាំង ការលើកកម្ពស់សមត្ថភាពផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ និង ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ប្រកបដោយសុវត្ថិភាព។

ចំណែកអនុសាសន៍ផ្សេងទៀតសម្តេចប្រធានរដ្ឋសភា ស្នើឱ្យបន្តរៀបចំបរិយាកាសអំណោយផលផ្នែកគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត កម្មវិធីឆ្លើយតបនានា ដើម្បីពន្លឿនការអនុវត្តសេចក្តី ថ្លែងការណ៍និងផែនការសកម្មភាពទីក្រុងប៉េកាំង៣០+ ព្រមទាំងរបៀបវារៈអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០២០ ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ដែលមិនទុកអ្នកណាម្នាក់ឱ្យនៅឯកោ។

សម្តេចរដ្ឋសភាធិបតី បានជំរុញឱ្យរួមគ្នាអនុវត្តផែនការយុទ្ធសាស្រ្ត «នារីរតនៈទី៦» និងផែនការយុទ្ធសាស្រ្តបញ្ជ្រាបយេនឌ័រតាមវិស័យ នៅគ្រប់កម្រិត និងវិធានការគោល​នយោបាយនានា ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និង តួនាទីស្រ្តី នៅក្នុងអភិបាលកិច្ចនៅគ្រប់កម្រិត។បង្កើតបរិយាកាសអំណោយផល មេត្រីភាព និងប្រកបដោយសុវត្ថិភាព​នៅកន្លែងធ្វើការ នៅតាមសហគមន៍និងទីសាធារណៈ ការដោះស្រាយ បន្ទុកនៃការងារផ្ទះសម្បែង និងការងារថែទាំគ្មានប្រាក់កម្រៃសម្រាប់ «ស្រ្តីនិងក្មេងស្រី» ដែលអាចបង្កឱកាសពេញលេញដល់  «ស្រ្តីនិងក្មេងស្រី» ក្នុងការអភិវឌ្ឍសក្តានុពល របស់ខ្លួននៅក្នុងការងារ សាធារណៈនិងភាពជាអ្នកដឹកនាំ។

សម្តេចរដ្ឋសភាធិបតី បានស្នើឱ្យពង្រីកយុទ្ធនាការសង្គមជាសាធារណៈ ក្នុងការផ្លាស់ប្តូរឥរិយាបថ និងផ្នត់គំនិតអវិជ្ជមានរបស់សង្គម រួមទាំងការលើកកម្ពស់ការចូលរួមពីបុរស និងក្មេងប្រុស ក្នុងការគាំទ្រដល់«ស្រ្តី និងក្មេងស្រី»ក្នុងភាពជាអ្នកដឹកនាំនៅគ្រប់កម្រិត និងគ្រប់ជំនាន់។កសាងជំនឿជឿជាក់ដល់«ស្រ្តី និងក្មេងស្រី» ដើម្បីបណ្តុះភាពជាគំរូ នៃភាពជាអ្នកដឹកនាំដល់«ស្រ្តីនិងក្មេងស្រី»ដទៃទៀត រួមនឹងការបង្កើន សំឡេងនិងការផ្តល់ការគាំទ្រគ្នាទៅវិញទៅមក ដែលអាចបង្កើននូវថាមពលជំរុញឱ្យមានសមធម៌សង្គមកាន់តែប្រសើរឡើង។

សូមជម្រាបថា វេទិកាជាតិស្តីពី «ស្រ្តីក្នុងភាពជាអ្នកដឹកនាំ និងអភិបាលកិច្ច»ក្រោមប្រធានបទ «ភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី ដើម្បីទាំងអស់គ្នា» ប្រារព្ធធ្វើឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ដោយមានអ្នកចូលរួមពីក្រសួអស្ថាប័ននានាថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន ផ្ទាល់និងតាមប្រព័ន្ធនិមិត្មប្រមាណជាង ២០០នាក់។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកត់សម្គាល់ថាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ បានផ្តល់ឱកាសឱ្យស្រ្តីជាថ្នាក់ដឹកនាំគ្រប់កម្រិត ទទួលបាននូវបទពិសោធន៍ល្អៗ និងគន្លឹះល្អៗ នៃភាពជាអ្នកដឹកនាំរបស់ស្រ្តី និងស្វែងរកនូវវិធានការសមស្រប ដើម្បីឈានទៅសម្រេចបាននូវបេសកកម្មរួមគ្នា គឺការលើក កម្ពស់ភាពជាអ្នកដឹកនាំរបស់ស្រ្តីនៅគ្រប់ទិដ្ឋភាព ទាំងក្នុងវិស័យសាធារណៈ វិស័យឯកជន នយោបាយ សេដ្ឋកិច្ច សង្គម ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm