រាជរដ្ឋាភិបាលកំពុងអនុវត្តយុទ្ធសាស្ត្រប្រែក្លាយផ្លូវជនបទពីដីល្បាយក្រួស​ ទៅជាផ្លូវកៅស៊ូ និងបេតុង

2025/11/14 04:31:18 pm        105

កំពង់ធំ៖ រាជរដ្ឋាភិបាល ដែលមានក្រសួងអភិវឌ្ឍន៍ជនបទជាសេនាធិការ កំពុង​ខិតខំ​អនុវត្ត​នូវ​យុទ្ធ​សាស្ត្រ​សំខាន់ៗ គឺការប្រែក្លាយផ្លូវនៅទីជបទពីប្រភេទផ្លូវដីល្បាយក្រួស ទៅជាផ្លូវកៅស៊ូ និង​ផ្លូវ​ចាក់​បេតុង ដែលកាន់តែធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល ហើយជួយ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​បន្ថែម​ទៀត។

ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទតំណាងដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និង​វាយ​តម្លៃ​លើការងារលើកកម្រិតគុណភាពផ្លូវ១ខ្សែ ប្រវែងជាង៥ពាន់ម៉ែត្រ មានចំនួន ២កំណាត់ (ផ្លូវ​កៅស៊ូ និងបេតុង) ប្រព័ន្ធលូ ស្ថិតក្នុងឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ អនុវត្ត​ដោយ​នាយកដ្ឋាន​វិស្វកម្ម នៃក្រសួងការពារជាតិ បានថ្លែងថា រាជរដ្ឋាភិបាល បាននឹងកំពុង​ខិត​ខំ​អភិវឌ្ឍន៍​ប្រទេសជាតិ លើគ្រប់វិស័យឱ្យកាន់តែមានភាពរីកចម្រើន ដោយបានដាក់ចេញ នូវ​យុទ្ធ​សាស្ត្រ​បញ្ចកោណ ដែលកំណត់អាទិភាពគន្លឹះ៥ រួមមានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេក​វិទ្យា​ឌីជីថល​ ជាបាវចនា ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ។

ឯកឧត្តម​បន្តថា ទន្ទឹមនេះ ក្រសួងអភិវឌ្ឍន៍ជនបទកំពុងពន្លឿនកិច្ចអភិវឌ្ឍន៍ និងជំរុញ​ការ​អនុវត្ត​នូវ​យុទ្ធសាស្ដ្រសំខាន់ៗ គឺទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍​ជន​បទ​ប្រទាក់​ក្រឡា ​ខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវ​ក្រាល​កៅ​ស៊ូ​ពីរ​ជាន់​ និងផ្លូវបេតុង, ទី២. លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ តាម​រ​យៈជំរុញអត្រាគ្របដណ្ដប់ នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ, ទី៣. ការជំរុ​ញ​អភិវឌ្ឍ​សហគមន៍ជនបទ និងចលនាភូមិគំរូ តាមរយៈការជំរុញអភិវឌ្ឍសហគមន៍ជនបទ និង​ចលនា​ភូមិគំរូ ដែលជាការអភិវឌ្ឍភូមិចម្រុះឱ្យប្រែក្លាយទៅជាភូមិគំរូ, ទី៤. លើកកម្ពស់​ការ​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត និងទី៥. ការ​ពង្រឹងស្ថាប័ន និងកិច្ចការតាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការ​រៀប​ចំនូវសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បី​ចូល​រួម​ចំណែក​អនុវ​ត្ត​ការ​ងារ​ប្រកប​ដោយ​ប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ជាមួយនេះ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មការអន្តរក្រសួង ដែលមានក្រសួង​អភិវឌ្ឍន៍​ជនបទ​ និងក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ​ដែលរស់​នៅអ​ម​សង​ខាង​ផ្លូវ​ សូមចូលរួមថែទាំផ្លូវទាំង ២កំណាត់នេះ ដើម្បីធានាការប្រើប្រាស់បានយូរអង្វែង និង​ជួយ​លើក​កម្ពស់ជីវភាពពលរដ្ឋនៅក្នុងមូលដ្ឋាន ។ រួមទាំងអំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋាន ត្រូវ​ជួយ​ទប់​ស្កាត់នូវការដឹកលើសទម្ងន់ បណ្ដាលឲ្យផ្លូវឆាប់រងការខូចខាត៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបផ្ដល់អនុសាសន៍ដល់យុវជនកាយឫទ្ធិមុននឹងទៅចូលរួមបោះជំរំកាយឫទ្ធិនៅសិង្ហបុរី
2025/11/14 05:35:54 pm        1
អគ្គនាយកដ្ឋានគយ បន្តបើកវេទិកាគយកម្ពុជា ក្រោមមូលបទ “រដ្ឋបាលគយក្នុងបរិបទបច្ចេកវិទ្យាឌីជីថល”
2025/11/14 05:28:38 pm        1
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងនឹងចាប់ផ្តើមការដាំដុះនាពាក់កណ្តាលខែវិច្ឆិកាខាងមុខនេះ
2025/11/14 04:42:01 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រព័ន្ធផ្សព្វផ្សាយ៖ ហុងគ្រី និងស្លូវ៉ាគី អាចនឹងរារាំងការរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី ដោយសារអំពើពុករលួយនៅអ៊ុយក្រែន

2025/11/14 05:46:05 pm
​ស៊ីរីរឹតបន្តឹងការសម្របសម្រួលសន្តិសុខ ខណៈដែលការវាយប្រហាររបស់ក្រុមIS កំពុងកើនឡើង នៅភាគខាងកើត
2025/11/14 05:44:02 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជួបផ្ដល់អនុសាសន៍ដល់យុវជនកាយឫទ្ធិមុននឹងទៅចូលរួមបោះជំរំកាយឫទ្ធិនៅសិង្ហបុរី
2025/11/14 05:35:54 pm
​ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ស្នើសុំជំនួយបន្ថែម
2025/11/14 05:35:11 pm
​ប៉ូឡូញបញ្ជាក់ថា ខ្លួននឹងបើកច្រកព្រំដែនជាប់បេឡារុសចំនួន ២ ឡើងវិញ
2025/11/14 05:33:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/14 05:48:28 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/13 09:56:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/12 12:26:44 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am